កម្ពុជា និង​រៀបចំ​ការប្រកួត​កីឡា​គុន​ខ្មែរ​ពិភពលោក​ជា​លើកដំបូង​ក្នុង​ខែ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2017 ក+ ក-

កីឡា ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​រៀបចំ​ការប្រកួត​កីឡា​គុន​ខ្មែរ​ពិភពលោក​ជា​ផ្លូវ​ការលើក​ទី​១​ដើម្បី​ដណ្ដើម​ខ្សែ​ត្រ​វាត់​កម្រិត​ពិភពលោក​ប្រចាំឆ្នាំ ចាប់ពី​ថ្ងៃទី ៨-១០​ខែ ធ្នូ ២០១៧ ខាងមុខនេះ នៅ​វិមាន​ពហុកីឡាដ្ឋាន​ជាតិ ចាប់ពី​ម៉ោង ១៥:០០​ដល់ ១៩:០០ ក្នុងនោះ​ក៏មាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចប់​ទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៥ និង​ចូលរួម​ទស្សនា​ដោយ​សេរី ផងដែរ​។​
​ជាមួយគ្នា​នោះដែរ​កីឡាករ​កីឡាករ​ការិនី​ជើង​ខ្លាំង​កម្ពុជា រួមមាន​កីឡាករ រឿង សោ​ភ័​ណ្ឌ , ឡុង សុ​ភី​,​ចាន់ រតនា​,​ព្រំ សំណាង​,​ឌុំ កែវ​ដា​,​ឆាយ សា​រ៉ា​,​សួត ប៊ុន​ធី​,​ឃឹម ឌិ​ម៉ា ,​ឌុន រដ្ឋា​,​សេន ប៊ុន​ថេ​ន និង​កី​ឡ​ការិនី អេ យ៉ា​នុត និង ពុធ ថា​វី នឹង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​កីឡាការិនី ៩ ប្រទេស​ផ្សេងទៀត ដូចជា​: បារាំង អុ៑​យ​ក្រែ​ន អូស្ត្រាលី អឺ​រ៉ង់ នេ​ប៉ាល់ នី​ស្សេរីយ៉ា វៀតណាម ឡាវ ថៃ ផងដែរ​៕