ទូក​នេសាទ​បុក​នាវា​ចាក់​ប្រេង​នៅ​កំពង់ផែ​អ៊ី​ន​ឈាន់​ស្លាប់​មនុស្ស​១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2017

​កូរ៉េខាងត្បូង ៖ មនុស្ស​ចំនួន​១៣​នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្រោយពី​ទូក​នេសាទ​មួយគ្រឿង​បាន​បើក​បុក​នឹង​នាវា​ចាក់​ប្រេង​បណ្ដាល​ឲ្យ​លិច​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​
​មន្ត្រី​ឆ្មាំ​សមុទ្រ​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា ចំនួន​អ្នកស្លាប់​អាច​កើនឡើង​នៅពេល​មនុស្ស​ចំនួន​៦​នាក់​ក្នុងចំណោម​១៣​នាក់​ដែល​ត្រូវបាន​ជួយសង្គ្រោះ​កំពុង​សន្លប់​ស្ថិ​ង​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ មន្ត្រី​នេះ​បាន​បញ្ជាក់ថា មនុស្ស​ចំនួន​២២​នាក់​បាន​ជិះ​នៅលើ​ទូក​នេសាទ​នៅពេល​ទូក​នេះ​បាន​ក្រឡាប់​លិច​ក្រោយពី​បាន​បុក​ជាមួយ​នាវា​ចាក់​ប្រេង​នៅ​ជិត​ទីក្រុង​កំពង់ផែ​អ៊ី​ន​ឈាន់​ប្រទេស​កូរ៉េខាងត្បូង​។ ចំណែក​នាវា​ចាក់​ប្រេង​មិនបាន​រង​ការខូចខាត​អ្វី​ទេ​។​
ជាមួយគ្នា​នោះ​ប្រធានាធិបតី​ប្រទេស​កូរ៉េខាងត្បូង​គឺ​លោក មូ​ន ជេ​អ៊ី​ន បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​បញ្ជូន​ឆ្មាំ​សមុទ្រ​ជាង​១០​នាក់ នាវា​ជើង​ទឹក​មួយចំនួន និង​ឧទ្ធម្ភាគចក្រ​យ៉ាងតិច​៤​គ្រឿង​ទៅ​កន្លែងកើតហេតុ​៕