រុស្ស៊ី​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្លួន​វាយប្រហារ​ចំ​គោលដៅ​ក្រុម ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2017 ក+ ក-

​រុស្ស៊ី ៖ កាលពី​ថ្ងៃអាទិត្យ​ក្រសួងការពារជាតិ​ប្រទេស​រុស្ស៊ី​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​យន្តហោះ​ចម្បាំង​របស់ខ្លួន​មួយចំនួន​កំពុង​វាយប្រហារ​គោលដៅ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្ត​ឌែ​រអា​ល់​ហ្ស័​រ​នៅ​ប្រទេស​ស៊ី​រី​។​
​ក្រសួងការពារជាតិ​នេះ​បាន​បញ្ជាក់ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ Tu-22M3 បាន​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​នៅ​ប្រទេស​រុស្ស៊ី និង​វាយប្រហារ​ចំ​គោលដៅ​របស់​ក្រុម​សកម្មប្រយុទ្ធ​មួយចំនួន​ដូចជា​ឃ្លាំង រថយន្តយោធា និង​មូលដ្ឋាន​ជាដើម​។ ក្រសួង​ដដែល​នេះ​បាន​បន្ថែមទៀតថា យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​ត្រូវបាន​ហោះ​អម​ការពារ​ដោយ​យន្តហោះ​ចម្បាំង​ប្រភេទ Su-30SM ដោយ​ហោះ​ចេញពី​មូលដ្ឋាន​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​ប្រទេស​ស៊ី​រី​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា ប្រទេស​រុស្ស៊ី​ពេលនេះ​កំពុង​ត្រៀមខ្លួន​ដក​អង្គភាព​យោធា​របស់ខ្លួន​ចេញពី​ដែនដី​ប្រទេស​ស៊ី​រី​៕