សម្តេច ហ៊ុន សែន កំពុង​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​នៅ​វិមាន​សន្តិភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ខណៈ​នេះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាននិងកំពុង​ជួបពិភាក្សា​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ចូលជួប​ពិភាក្សា​ទ្វេភាគី​នៅ​វិមាន​សន្តិភាព ។ តាម​គម្រោង​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​កំពូល​រវាង​កម្ពុជា​-​បង់​ក្លា​ដែ​ស នៅ​វិមាន​សន្តិភាព ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន​ផងដែរ ។​
​យោងតាម​កម្មវិធី​ជាក់ស្តែង​នៅវេលា​ម៉ោង​១១៖០០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស នឹង​ចូល​បង្គំ​គាល់ ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង នាពេល​រសៀល ។​
* ម៉ោង ០៣៖០០​នាទី រសៀល​៖ លោកស្រី​នាយករដ្ឋមន្ត្រី នឹង​ជួប​សន្ទនា​ជាមួយ ក្រុម​ធុរជន​មួយចំនួន​នៅ​កម្ពុជា ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​
* ម៉ោង ០៣៖៣០​នាទី រសៀល​៖ លោកស្រី​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​
* ម៉ោង ០៤៖៣០​នាទី រសៀល​៖ លោកស្រី​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយ​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ​
* ម៉ោង ០៦៖៣០​នាទី រសៀល​៖ លោកស្រី​នាយករដ្ឋមន្ត្រី នឹងចូលរួម​ពិសារ​អាហារ​ពេល​ល្ងាច ដែល​រៀបចំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។​
​សូមជម្រាបថា លោកស្រី​នាយករដ្ឋមន្ត្រី បង់​ក្លា​ដេ​ស នឹង​អញ្ជើញ​ចាក​ចេញពី​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​វិញ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ តែម្តង បន្ទាប់​បំពេញ​ទស្សនកិច្ច​រយះពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​កម្ពុជា ៕