ភ្ញៀវទេសចរ​អន្តរជាតិ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​កើនឡើង​ជាង​១២% រយៈពេល​១១​ខែ​ឆ្នាំ​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧​នេះ ភ្ញៀវទេសចរ​អន្តរជាតិ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ជាង​២​លាន​នាក់ កើនឡើង​១២.៤៣% និង​ទទួលបាន​ចំណូល​ជាង​៩៥​លាន​ដុល្លារ​។ នេះ​បើ​យោង​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរដែលដក្សរង់ចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ចំនួន​នេះ​កើនឡើង​ជិត​៧៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦​។ សម្រាប់​ខែវិច្ឆិកា​កន្លងទៅនេះ ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​អង្គរ​មាន​ជាង​២​សែន​៤​ម៉ឺន​នាក់ ដោយបាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ កើនឡើង​ជាង​១៣% និង​ទទួល​ចំណូល​ជាង​១១​លាន​ដុល្លារ កើនឡើង​ជាង​៨០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦​។​
​សូម​ជំរាប​ថា កម្ពុជា​រំពឹងថា នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ បាន​ចំនួន​៥​លាន​៥​សែន​នាក់ នៅត្រឹម​ចុងឆ្នាំ​២០១៧​នេះ ដោយ​បើ​គិត​ជា​ភាគរយ​នឹង​កើនឡើង​៨%​។ ចំណែកឯ​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទាក់ទាញ​ភ្ញៀវ​បរទេស បាន​ចំនួន​៧​លាន​នាក់​៕