សំណើសុំ​ជួប​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​របស់លោក រ៉ុង ឈុន ត្រូវ​តុលាការ​បដិសេធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2017

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បញ្ជាក់ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​រសៀល​ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​មិន​អនុញ្ញាតឱ្យ លោក រ៉ុង ឈុន រួមទាំង​សហជីព និង​តំណាង​សង្គម​ស៊ីវិល​មួយចំនួន​ចូលជួប​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​នោះទេ​។
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គជប​) បានដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​) នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ​៕