សមាជិកសភា​ជាន់ខ្ពស់​ឥណ្ឌា​០២​រូប​ត្រូវបាន​ដកតំណែង​ដោយសារ​ចូលរួម​តវ៉ា​ជាមួយ​ក្រុមប្រឆាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2017

ញូ​ដេលី ៖ មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយថា សមាជិកសភា​ឥណ្ឌា​ពីររូប គឺ​លោក Sharad Yadav និង​លោក Ali Anwar ត្រូវបាន​ដកតំណែង​ពី​សភា​ជាន់ខ្ពស់​ដោយ​ចោទថា បាន​ចូលរួម​ក្នុង​ក្បួន​តវ៉ា​រៀបចំ​ដោយ​គណបក្សប្រឆាំង ប្រឆាំងនឹង គណបក្ស​របស់​ខ្លួនឯង​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។
​យោងតាម​មន្ត្រី​ឥណ្ឌា​រូបនេះ នៅក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ការដក​សមាជិកភាព នៃ​សមាជិកសភា​ខាងលើ កើតមានឡើង​បន្ទាប់ពី​គណបក្ស​របស់​អ្នក​ទាំងពីរ គឺ​គណបក្ស Janta Dal-United បានដាក់​ញ្ញ​តិ​មួយ​ទៅកាន់​ប្រធានសភា​ជាន់ខ្ពស់ ដើម្បី​ស្នើ​ដកតំណែង​អ្នក​ទាំងពីរ ដោយ​ចោទថា បាន​ចូលរួម​ក្នុង​ក្បួន​តវ៉ា​រៀបចំ​ដោយ​គណបក្សប្រឆាំង ប្រឆាំងនឹង គណបក្ស​របស់​ខ្លួនឯង​។​
​មន្ត្រី​រូបនេះ​ដដែល បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​សមា​ជិ​សភា​មកពី​គណបក្ស Janta Dal-United លោក Sharad Yadav និង​លោក Ali Anwar ត្រូវបាន​ដក​សមាជិកសភា​ហើយ រីឯ​ប្រធានសភា​ជាន់ខ្ពស់ ក៏បាន​យល់ស្រប​នឹង Janta Dal-United ដែរ​ថា សមាជិកសភា​ទាំងពីរ​នាក់ មាន​ឆន្ទៈ​បោះបង់ចោល​អភ័យឯកសិទ្ធិ តាមរយៈ​ការធ្វើ សកម្មភាព​ប្រឆាំងនឹង​ការដឹកនាំ នៃ​គណបក្ស​របស់ខ្លួន ក៏ដូចជា​ចូលរួម​ជាមួយនឹង​គណ​បក្សប្រឆាំង​»​។​
​សូមជម្រាបថា លោក Sharad Yadav បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​ជាន់ខ្ពស់​កាលពី​ឆ្នាំមុន ហើយ​អាណត្តិ​របស់លោក នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២ ខណៈ និង​លោក Ali Anwar នឹង​ផុត​អាណត្តិ​នៅ​ឆ្នាំក្រោយ​៕