តុលាការ​អូទ្រីស​អនុញ្ញាតឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ជាមួយគ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2017

​អូទ្រីស ៖ សារព័ត៌មាន Telegraph ចេញផ្សាយ​ថា ប្រទេស​អូទ្រីស​បានផ្ដល់​ភាពស្របច្បាប់​លើ​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ហើយ ដោយ​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេសមួយ​នេះ​បានសម្រេច​អនុញាតឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រៀបការ​ជាមួយនឹង​គ្នា​យ៉ាងយូរ​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​។​
​តាមរយៈ​ការអនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដោយ​ស្របច្បាប់​នេះ បានធ្វើ​ប្រទេស​អូទ្រីស​ក្លាយជា​ប្រទេស​ទី​១៦​នៅក្នុង​តំបន់​អឺរ៉ុប ស្របគ្នា​ជាមួយ​បណ្ដា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ក្នុងនោះ​រួមមាន​ទាំង បារាំង អាល្លឺម៉ង់ អង់គ្លេស និង​អេ​ស្ប៉ា​ញ​ដែល​សុទ្ធសឹង​ជា​ប្រទេស​អនុញាត​លើ​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នានេះ​។​
​សូមបញ្ជាក់ថា ការ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​អូទ្រីស​នេះ​ត្រូវបាន​អនុញាត​ឱ្យមាន​ទំនាក់ទំនង​ឯកជន​តាំងតែ​ពី​ឆ្នាំ​២០១០ មកម្ល៉េះ​៕