ជប៉ុន​ផ្តល់ជំនួយ​ជាង​៣០​ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ជនបទ​ក្នុង​ខេត្ត​ចំនួន​៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2017

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ស្ថានទូត​ជប៉ុន​បានរៀបចំ​ពិធី​ចុះហត្ថលេខា​សម្រាប់​ការផ្តល់​ជំនួយឥតសំណង ដោយ​ភាគី​ជប៉ុន​ដឹកនាំ​ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ភាគី​កម្ពុជា​តំណាង​ដោយ​៤​ស្ថាប័ន​។​
​ជំនួយឥតសំណង​ទាំងនេះ​នឹង​គាំទ្រ​ដល់គ​ម្រា​ង​អភិវឌ្ឍ​ចំនួន​៤ នៅ​ជនបទ​របស់​កម្ពុជា ក្នុងនោះ​រួមមាន​៖ ទី​១ ៖ គម្រោង​ជួសជុល​ផ្លូវ​មួយ​ខ្សែ ក្នុង​ឃុំ​រមទម ស្រុករ​វៀង​ខេត្តព្រះវិហារ នូវ​ថវិកា​ចំនួន​៨៧,៥៨៧​ដុ​លា្ល​រ​។ ទី​២ ៖ សម្រាប់​សាងសង់​អគារ​អគារ​មណ្ឌល​សុខភាព​គ្រញូង​សែន​ជ័យ ខេត្តក្រចេះ នូវ​ថវិកា​ចំនួន ៨៩,៦៣២​ដុ​លា្ល​រ​។ ទី​៣ ៖ សម្រាប់​សាងសង់​អគារ​មណ្ឌល​សុខភាព​បា​រ៉ុង ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល នូវ​ថវិកា​ចំនួន ៨៤,៩៧២​ដុល្លារ និង​៤ ៖ គម្រោង​បំពាក់​ម៉ាស៊ីន​កាំរស្មីអ៊ិច និង​ម៉ាស៊ីន​ឆ្លុះ​អេកូ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្តសៀមរាប នូវ​ថវិកា ៦៧៥៤៥ ដុល្លារ​៕