កម្មករ​រោងចក្រម៉េង​ដា​ហ្វូ​តវៀ​ជាង​៤០០​នាក់បន្តធ្វើ​បាតុកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2017

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧​កម្មករ​រោងចក្រ “​ម៉េង ដា​ហ្វូ​តវៀ​” ដែលមាន​ទីតាំងនៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ​ជាង​៤០០​នាក់​បន្តធ្វើ​កូដកម្ម ដោយបាន​ដើរចេញ​ពី​រោងចក្រ​មក​ប្រមូល​ផ្តុំគ្នា​នៅ​ផ្លូវធំ​វេ​ង​ស្រេង ក៏ប៉ុន្តែ​អត់​មានការ​បិទផ្លូវ​ទេ​។​
​បើតាម​កម្មករ​ដែល​ចូលរួម​ធ្វើបាតុកម្ម បាន​ឲ្យ​ដឹងថា ពួកគាត់​មក​ធ្វើបាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​រោងចក្រ​ចំនួន​៣​ចំណុច ៖ ១-​សូម​ឲ្យ​ក្រុមហ៊ុន​បើកប្រាក់​៥% គិត​ចាប់ពី​បើក​រហូតដល់​ឆ្នាំ​២០១៨​។ ២-​សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​ព្រឹម​១៥​ដុល្លារ​ក្នុង​មួយខែ​។ ៣-​សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​ធ្វើ ដំណើរ ឬ​ស្នាក់នៅ​១៥​ដុល្លារ​ក្នុង​មួយខែ​។​
​សូមបញ្ជាក់ថា រោងចក្រ “​ម៉េង ដា​ហ្វូ​តវៀ​” មាន​កម្មករ​សរុប​៥០០០​នាក់​៕