លោក ពូ​ទីន ថា នឹង​បន្ត​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាណត្តិ​ក្រោយ​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017 ក+ ក-

​មូ​ស្គូ ៖ ថ្លែង​ក្នុង​វេទិកា​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា លោក​នឹង​បន្ត​ឈរឈ្មោះ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៨​ទៀត​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​លោក ពូ​ទីន បាន​សួរ​ទៅ​កាន់តែ​អ្នកចូលរួម​ដែល​ភាគច្រើន​យុវជន​ថា ពួកគេ​គាំទ្រ​រូបលោក​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែមីនា ឆ្នាំ​២០១៨ ដែរឬទេ​? អ្នកចូលរួម​ទាំងអស់​បាន​ឆ្លើយថា​នឹង​គាំទ្រ​រូបលោក​ឱ្យ​បន្ត​ធ្វើជា​ប្រធានាធិបតី​រុស្ស៊ី​នៅ​អាណត្តិ​ក្រោយ​។​
​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ ហើយ​បើតាម​ការ​ស្ទង់​មិ​ត​ជាច្រើន​គេ​រំពឹងថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​នឹង​បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ជាមួយ​អណ​ត្តិ​ទៀត​៕