អគ្គិសនី​កម្ពុជា​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល រយៈពេល​៤​ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង បញ្ជាក់​ពី​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅតាម​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ទៅតាម​ពេលវេលា​ដែល​បានកំណត់ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧​។​
​ចំពោះ​មូលហេតុ​នៃ​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​រយៈពេល​៤​ថ្ងៃនេះ ត្រូវបាន​អគ្គិសនី​កម្ពុជា​បញ្ជាក់ថា ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕