១១​ខែ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាង​៣​ពាន់​ករណី ស្លាប់​មនុស្ស​១,៦១៧​នាក់ និង​របួស​៥,១០៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​រយៈ​ពេល​១១​ខែ​ឆ្នាំ ២០១៧ របស់​អនុគណៈ​កម្ម​ទី​២​បង្ហាញថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣,២៣៤​លើក បណ្តាលអោយ​ស្លាប់​ចំនួន​១,៦១៧​នាក់ និង​រងរបួស​ចំនួន​៥១០៧​នាក់​។
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន គ្រោះថ្នាក់​ថយ​ចំនួន​១០៤​លើក ស្មើនឹង​៣% ស្លាប់​កើន​៤១​នាក់ ស្មើនឹង​២.៦% របួស​ថយចុះ ៨៥៥​នាក់ ស្មើនឹង​១៤% បង្កឡើង​ដោយ​ល្មើស​ល្បឿន​កំណត់ ៣៦% មិន​គោរព​សិទ្ធិ ១៧%, មិន​ប្រកាន់​ស្តាំ ១៣%, វ៉ា​ជែង​១១%, បត់​មិន​ប្រយ័ត្ន​១០%, ស្រវឹង​១០%, កក្តា​យានយន្ត​៤%, និង​ងងុយគេង​១% ។ អ្នកស្លាប់​ជា​អ្នកជិះ​ម៉ូតូ​មាន​ចំនួន​៧៦% (៨៣% មិន​ពាក់មួក​)៕