ថ្ងៃនេះ​មេធាវី​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ដាក់ពាក្យ​ប្តឹង​លោក សម រង្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ បានដាក់​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កងយោធពល​ខេមរភូមិន្ទ​មិន​ចង់​ទារ​សំណង​នោះឡើយ ហើយ​ចង់ឱ្យ​ដាក់ទោស ទៅតាម​ច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត ខណៈដែល​ទោស​នេះ​ជា​ទោស​ក្បត់ជាតិ នេះ​បើ​យោងតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​ព្រៃ​រាជាណាចក្រ​កម្ពុជា​។ លោក​បាន​អះអាង​ទៀតថា កងយោធពល​ខេ​មរ​ភ​មិ​ន្ទ មិន​សុខចិត្ត​ចំពោះ​ការអំពាវនាវ​របស់ លោក សម រង្ស៊ី ឡើយ​ព្រោះថា ការអំពាវនាវ​នោះ​គឺជា​ការ​ញុះញង់​ឲ្យ​កងទ័ព​ផ្តួលរំលំ​រដ្ឋាភិបាល ធ្វើឱ្យ​ខុស​វិន័យ និង​លក្ខន្តិកៈ​កងទ័ព និង​រដ្ឋធម្មនុញ្ញ ហើយ​កងទ័ព​ត្រូវតែ​តស៊ូ​តាមផ្លូវ​ច្បាប់ ចំពោះ​ករណីនេះ ៕