សភា​អនុម័តនិងទទួលស្គាល់លោក យូ ហុកគ្រី ជា​បេក្ខជន​កាន់​តំ​ណែ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក យូ ហុកគ្រី ត្រូវបាន​គណៈកម្មាធិកា​រ អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ប្រកាស​ទទួលស្គាល់​ជា​បេក្ខជន​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ហើយ កាលពី​ព្រឹក​មិញ ។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​លោក យូរ ហុកគ្រី នឹង​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​ខាងមុខ​។ នេះ​បើតាម​សេចក្តីប្រកាស​លទ្ធផលរ​បស់​រដ្ឋសភា ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ ៕