រដ្ឋសភា​បោះឆ្នោតឱ្យ​លោក នុត សុខុម ធ្វើជា​អនុប្រធាន គ​.​ជ​.​ប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2017

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋសភា​បាន​បោះឆ្នោត​លោក នុត សុខុម ឱ្យធ្វើជា អនុប្រធាន​គ​.​ជ​.​ប ។ ចំណែក​លោក ហ៊ែ​ល សារ៉ាត់ និង លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ជាប់​ជា​សមាជិក​គ​.​ជ​.​ប ផងដែរ ។​
​ទន្ទឹម​នោះ​រដ្ឋសភា​ក៏បាន​ការប្រកាស​សុពល​ភាព​របស់ តំណាងរាស្ត្រ​ថ្មី​១៦​រូប​ផងដែរ ដែល​តំណាងរាស្ត្រ​ថ្មី​ទាំង​១៦​រូបនោះ​នៃ​រដ្ឋសភា បានបញ្ចប់​ហើយ នៅវេលា​ម៉ោង​ជិត​៩ និង​០០​នាទី ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ នឹង​ចូល​ស្បថ​កាន់តំណែង​នៅ​រដ្ឋសភា ក្នុងថ្ងៃនេះ​តែម្តង ៕