អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅ​ខេត្ត​ចំនួន​៦​ចាប់ពី​ថ្ងៃនេះ ដល់ ថ្ងៃទី​១៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​០៨ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ខ្លាំង នៅ​បណ្ដា​ខេត្ត​មួយចំនួន និង​ជាពិសេស​តាម​បន្ទាត់​ព្រំដែន (​តំបន់​ជួរ​ភ្នំ​ដងរែក​)​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។
​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ខេត្ត​ដែល​ត្រូវ​សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ​ខ្លាំង​រួមមាន​៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា​នឹង​ចុះមក​នៅក្នុង​រង្វង់​ពី ១៦-១៨ អង្សា​សេ និង​បណ្ដា​រាជធានី​-​ខេត្ត ដទៃទៀត សីតុណ្ហភាព​អប្បបរមា នឹង​ចុះមក​នៅក្នុង​រង្វង់​ពី​១៩-២១ អង្សា​សេ​៕