រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ធ្លាក់​ផ្លូវ ស្លាប់​កម្មការិនី​ម្នាក់ និង​របួស​១៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី ធ្វើការ​រោងចក្រ​មួយគ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​បែក​កង់​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្លូវ​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​០៦ និង​២០​នាទី ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អណ្តូងច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ក្នុងករណី​ខាងលើនេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​កម្មការិនី​ម្នាក់ និង​កម្មការិនី​១៦​នាក់​ផ្សេងទៀត របួសធ្ងន់​ស្រាល កំពុង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕