អាសូរ​ណាស់​! ម្ដាយ​អាយុ​១៧​ឆ្នាំ​បង្កើត​កូនស្រី​ក្នុង​បន្ទប់​ជួល​ហើយ​ទុកចោល​មិន​ទទួលខុសត្រូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

​ភ្នំពេញ ៖ រឿង​មួយ​ដែល​អោយធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​មាន​ស្ត្រី​វ័យក្មេង​ពោះធំ​ម្នា​ក់មក​ជួល​បន្ទប់​បាន​មួយថ្ងៃ​ហើយ​បាន​សម្រាល​បានកូន រួច​ទុក​កូន​ម្តាយ​បែប​ជា​គេចខ្លួនបាត់ ហើយ​ទា​រុ​កា​នោះ​ត្រូវបាន​បុរស​ម្នាក់​ប្រទះឃើញ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វ​រេ​លា​ម៉ោង​២២​និង​៤០​នាទី​យប់​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៧ នៅក្នុង​បន្ទប់​ជួល​4B ជាន់​ទី​២​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
ទារិកា​ដែល​ត្រូវបាន​គេ​ប្រទះឃើញ និង​បានធ្វើការ​ជួយសង្គ្រោះ​នោះ​មាន​សុខ​ភាពល្អ​ធម្មតា​។ ក្រោយពេល​បង្កើត​បានកូន​ស្រី​នោះ​ហើយ​ភ្លាម ម្តាយ​ទារិកា​នោះបាន​រត់គេចខ្លួន​បាត់ ដោយ​ទុកអោយ​ទារិកា​នោះ​ស្រែកយំ​នៅក្នុង​ផ្ទះ​ម្នាក់ឯង​។​
​បុរស​ម្នាក់​ដែល​បាន​ប្រទះ​ទារិកា​នោះ​មុនគេ​មានឈ្មោះ សំ សៅ អាយុ​៣១​ឆ្នាំ មុខរបរ​ជាជាង​សំណង់ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​បន្ទប់​កើតហេតុ​។ ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ ហួរ ប៉េង អាយុ​៥៤​ឆ្នាំ​មុខរបរ​លក់​ចាហួយ មាន​ស្រុកកំណើត​នៅ​ស្រុក​បាធាយ ខេត្តកំពុងចាម​។
​តាម​ប្រភពពី​បុរស​ឈ្មោះ សំ សៅ បាន​រៀបរាប់​អោយដឹងថា មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃកើតហេតុ​ខាងលើ ដោយសារតែ​បន្ទប់​គាត់​កង្ហា​ល់​ខូច ស្អុ​ក​ស្អាប់​ពេក​គាត់​បាន​ចេញមុខ​បន្ទប់​គាត់ ក៏​បានឮ​សំលេង​ក្មេង​ស្រែកយំ​ចេញពី​បន្ទប់​ខាងលើ តែ​ទ្វា​បែ​ជា​ចាត់​សោរ​ពី​ខាងក្រៅ​ធ្វើអោយ​គាត់​មានការ​ងឿ​ឆ្ងល់ គាត់​បាន​អឿ​ត​មាន​តាម​ប្រហោង​អិ ស្រាប់តែ​ឃើញ​ទារិកា​ដែល​ទើប​កើត​ប្រលាក់​ឈាម និង​មាន​ជាប់​ទង់​សួត ក៏​រត់​ទៅប្រាប់​ម្ចាស់ផ្ទះ​អោយ​មកជួយ​ក្មេង​នោះ​តែម្តង​។​
​ក្រោយពេល​ទៅពិនិត្យ​នៅលើ​ទារិកា​នោះ​មាន ប័ណ្ណ ប​,​ស​,​ស​មួយ​និង​អត្តសញ្ញាណប័ណ្ណ​មួយ​ដែលមាន​ឈ្មោះ អូន​ស្រី​ស្លូត ថ្ងៃខែ​ឆ្នាំ​កំណើត ០៧.០៧.២០០០ ស្រុកកំណើត​នៅ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។
​ក្រោយពេល​ហេតុការណ៍​នោះ​ទារិកា​ស្រី​នោះ​ត្រូវបាន​ម្ចាស់ផ្ទះ​យកមក​រក្សាទុក​មួយ​យប់​ដោយ​មិនឃើញ​ម្តាយ​ត្រលប់​មកវិញ លុះ​ព្រឹក​ឡើង​ទើប​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មាន​រួច​ប្រគល់​ទៅអោយ មន្ទីរ​សង្គមកិច្ច​ចិញ្ចឹម​ថែរក្សា​បណ្តោះអាសន្ន​៕