មនុស្ស​១៤​នាក់​ស្លាប់ ករណី​លិច​ទូក​ដឹក​អ្នក​ធម្ម​យាត្រា​សាសនា​នៅ​សមុទ្រ​អារ៉ាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2017 ក+ ក-

​ប៉ា​គី​ស្ថាន ៖ មន្ត្រីប៉ូលិស​ប៉ា​គី​ស្ថាន​ម្នាក់​បាន​និយាយថា មនុស្ស​យ៉ាងតិច​១៤​នាក់​បាន​បាត់​បង់ជីវិត និង​៣០​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន នៅពេលដែល​ទូក​មួយគ្រឿង​ដឹក​អ្នក​ធម្ម​យាត្រា​សាសនា​ជាច្រើន​នាក់​បាន​លិច​នៅក្បែរ​កោះ​មួយ​ស្ថិតក្នុង​សមុទ្រ​អារ៉ាប់​។​
​មន្ត្រី​រូបនោះ​បន្តថា ទូក​មួយគ្រឿង​នោះបាន​លិច​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នៅក្បែរ​ទីក្រុង​ថា​ត​តា (Thatta) ដែលមាន​ចម្ងាយ​ប្រហែល​១​រយ​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​ទីក្រុង​កា​រ៉ា​ជី (Karachi) ប្រទេស​ប៉ា​គី​ស្ថាន​។​មន្ត្រី​ដដែល​បញ្ជាក់ថា អ្នក​ធម្ម​យាត្រា​សាសនា​ទាំងនោះ​កំពុងធ្វើដំណើរ​តាម​ទូក​មួយគ្រឿង​ដែល​ដឹក​មនុស្ស​លើស​ចំណុះ​ឆ្ពោះទៅកាន់​កន្លែង​គោរពបូជា​មួយ​ដែល​ស្ថិតនៅលើ​កោះ​មួយកន្លែង ហើយ​ភ្លាមៗ​នោះ​ស្រាប់តែ​ទូក​នោះបាន​លិច​តែម្តង​៕