ភ្ញាក់ផ្អើល​មនុស្សម្នា​ទាំង​ព្រឹក​នៅមុខ​ក្លឹប​កម្សាន្ត​រ៉ុ​ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ មានការ​ភ្ញាក់ផ្អើល​មនុ​ស្សម្នាម​ក​ចោមរោម​មើល បន្ទាប់ពី​គេ​ប្រទះឃើញ​មាន​មនុស្ស​ដេកស្លាប់ ក្នុង​រថយន្ត​ព្រូស​មួយគ្រឿង នៅមុខ​ក្លឹប​កម្សាន្ត​រ៉ុ​ក ស្ថិត​ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​មនុស្ស​ដេកស្លាប់​ក្នុង​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM-2186 ជនរងគ្រោះ​ឈ្មោះ ហេង សីហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១​ខណ្ឌ​ច្បារអំពៅ​មុខរបរ​លក់ដូរ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​។ ចំណែក​សព ត្រូវបាន​បញ្ជូនទៅ​វត្ត​ច្បារអំពៅ ដើម្បី​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​៕