សាច់ និង​ស៊ុតមាន់​ខូចគុណភាព​ត្រូវ​កម្លាំង​ជំនាញ​ច្រក​អូរ​រ​ដួល​ស្រុក​ភ្នំព្រឹក​ស្ទាក់​ចាប់បាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ សាច់មាន់​ខូចគុណភាព​ចំនួន​១៥០​គីឡូក្រាម និង​ពងមាន់​ស្អុយ​១០០​គ្រាប់​ត្រូវបាន​សម​ត្ថិ​កិច្ច​បង្ក្រាប​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​០៥​ព្រឹក ។​
លោក តូ​ផា ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រក​អូរ​រំដួល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​មន្ត្រី​កាំកុងត្រូល​និង​ប៉ូលីស​ប៉ុស្ដិ៍ ច្រកទ្វារ​អូរ​រំដួល​ស្ទាក់ចាប់​សាច់មាន់​ខូចគុណភាព​ចំនួន​១០០​គីឡូក្រាម​នំ​ខូចគុណភាព​គ្មាន​ស្លាក​សញ្ញា​ចំនួន​៤៥​គីឡូក្រាម​និង​ពងមាន់​ស្អុយ ដែរ​ខូចគុណភាព​ចំនួន​១០០​គ្រាប់​ដែល​ឈ្មួញ​ដាក់​បង្កប់​ក្រោម​ទឹកក្រូច​ឌី​ឌូ​កេវ ហើយ​នៅ​ថ្ងៃទី​១០​ខែធ្នូរ ឆ្នាំ​២០១៧​វេលា​ម៉ោង​០៩.០០​នាទី​កម្លាំង​ជំនាញ​កាំកុងត្រូល​ច្រក​អូរ​រំដួល​បាន​ស្ទាក់ចាប់​សាច់មាន់​ខូចគុណភាព​ចំនួន​៥០​គីឡូក្រាម និង​ថ្នាំជក់​ខូចគុណភាព​០១​កេស​ដាក់​បង្កប់​ក្រោម​បន្លែ ស្ថិតនៅ​ចំណុច​ច្រក​អូរ​រំដួល​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ច​ន្តា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង ។ ដោយ​ឈ្មួញ​មានឈ្មោះ កេវ មុំ ភេទ​ស្រី​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច​ឃុំ​ពេជ្រ​ច​ន្ដា​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។​
​យោងតាម​ចម្លើយសារភាព​របស់​ឈ្មួញ​ដែរ​មានឈ្មោះ​ដូចខាងលើ​នោះ​៖​សាច់មាន់​ខូចគុណភាព​ហើយ​នំ​ដែល​គ្មាន​ស្លាកស​ញ្ញ​ពងមាន់​ស្អុយ និង​ថ្នាំជក់ ដែរ​បង្កប់​លើ​រទេះ​ក្រោម​ទឹកក្រូច​ឌី​ឌូ​កេវ​និង​ដាក់​បង្កប់​ក្រោម​បន្លែ ទាំងអស់​ហ្នឹង​ពិតជា​របស់គាត់​មែន​។​
​យោងតាម​ប្រសាសន៍ លើកឡើង​ពី​លោក តូ​ផា ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រក​អូរ​រំដួល បាន​ប្រាប់​ដល់​មេគង្គ​ប៉ុស្ដិ៍​ថា​៖ រាល់​អីវ៉ាន់​ដែល​នាំចេញ​លោក​តែងតែ​អោយកម្លាំង​ជំនាញ​ឆែកឆេរ​ខ្លាច​ឈ្មួញ​ដាក់​បង្កប់​ដូច​ដែរ​មាន​កន្លងមក​អញ្ចឹង ហើយ​លោក​នៅ​តេ​បន្ត យកចិត្តទុកដាក់ និង​អោយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​តាម​ទប់ស្កាត់​ការហូរចូល​សាច់មាន់​ខូចគុណភាព​និង​អីវ៉ាន់​ផ្សេងៗ​ដែល​ហួស​ដឺ​ឡេ មកពី​ប្រទេស​ថៃ ដោយឡែក​នោះ​ឈ្មួញ ដែល​ធ្លាប់​ដឹក​ពីមុនមក​បានធ្វើ​កិច្ចសន្យា​កន្លងមក​ហ្នឹង​លែង​ហ៊ាន​ដឹក​ហើយ ស្រាប់តែ​ចេញ​ឈ្មួញ​មក​ថ្មី​ផ្សេងទៀត ទួ​ស​ជា​យ៉ាងណា​ឈ្មួញ​ទាំងនោះ​មិន​គេច​ផុតពី​ការ​តាម​ប្រ​ម៉ាញ់​របស់ កម្លាំង​ជំនាញ​របស់លោក​ដែរ​។​
​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ត្រួតពិនិត្យ​រួច បាន​សហការ​ជាមួយ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អូរ រំដួល​យកទៅ​ដុត​ក​ន្ទេ​ច​ចោល​៕