បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​បុក​រះ​ម៉ូតូ​៦​គ្រឿង ឡាន​មួយគ្រឿង និង​តូប​លក់​អាហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2017 ក+ ក-

រាជា​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក Mercedes បុក​រះ​តូប​លក់​អាហារ​ពេលយប់ និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​រថយន្ត​មួយគ្រឿង​ផងដែរ ដែល​បង្ក​ឲ្យ​ខូចខាត​ស្ទើរតែ​ទាំងអស់ តែ​ពុំមាន​អ្នករងរបួស​ដល់​អាយុ​ជិ​វីត​ទេ​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២៧១ ជិត​វត្ត​សន្សំ​កុសល​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រោះ​ចរាចរណ៍​មួយ​នេះ​បង្កឡើង ដោយ​បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក Mercedes ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-3838 តាម​បណ្តោយ​ផ្លូវ​២៧១ លុះ​បើក​មក​ជិត​ដល់​វត្ត​សន្សំ​កុសល បុរស​ខាងលើ​បាន​បើករថយន្ត​ទៅបុក​រះ​តូប​លក់​អាហារ​ពេលយប់ និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​រថយន្ត​មួយគ្រឿង​ផងដែរ ដែល​បង្ក​ឲ្យ​ខូចខាត​ស្ទើរតែ​ទាំងអស់​។​
​បន្ទាប់ពី​បើក​បុក​រួច​បុរស​ដែល​បើករថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច ឃាត់​យក​ចេញពី​កន្លែងកើតហេតុ ជៀសវាង​ការប្រើ​អំពើ​ហ​ង្សា​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង កើតហេតុ​នោះ​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​កា​រិ​យា​នគរបាល​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគ​បាន​ក្រុងភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕