ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​ឱ្យ​ដក​កងទ័ព​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2017

​មូ​ស្គូ ៖ កាលពី​ម្សិលមិញ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បង្គាប់​ឱ្យ​ដក​កងទ័ព​រុស្ស៊ី​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី នៅ​អំឡុងពេល​បំពេញ​ដំណើរ​ទស្សនកិច្ច​ដ៏ ភ្ញាក់ផ្អើល​មួយ​ទៅកាន់​មូលដ្ឋានទ័ព Hmeimim ក្នុងប្រទេស​ស៊ី​រី​។ នេះ​បើតាម​សារព័ត៌មាន BBC​។​
​លោក ពូ​ទីន បាន​លើកឡើងថា «​ជិត​ពីរ​ឆ្នាំ​មកនេះ កងទ័ព​រុស្ស៊ី​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងទ័ព​ស៊ី​រី បាន​វាយកម្ទេច​ពួក​ភេរ​វករ អន្តរជាតិ​មួយផ្នែកធំ​…​ដូច្នេះហើយ​ខ្ញុំ​សម្រេចចិត្ត​ដក​កងទ័ព​រុស្ស៊ី​មួយ​ភាគ​ធំ​ចេញពី​ប្រទេស​ស៊ី​រី​»​។ លោក​ប្រធានាធិបតី​ពូ​ទីន បានធ្វើ​ដំណើរ​ទៅដល់​មូលដ្ឋានទ័ព Hmeimim កាលពី​ម្សិលមិញ​ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រធានាធិបតី​ស៊ី​រី លោក បា​ស្សា អាល់​សាដ​។​
​សូមជម្រាប់ថា ដោយមាន​ការជួយជ្រោមជ្រែង​ពី​រុស្ស៊ី កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​បាន​វាយ​ដណ្ដើមយក​ទឹកដី​ពី​ក្រុម ISIS និង​ក្រុមប្រឆាំង​ស៊ី​រី មក​គ្រប់គ្រង​វិញ​ស្ទើ​តែ​ស្រុង​៕