នារី​វ័យក្មេង​ម្នាក់​ស្លាប់​ភ្លាមៗ ដោយសារ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ធ្លាក់ចូល​ប្រឡាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2017 ក+ ក-

​ខេត្តរតនគិរី ៖ នារី​វ័យក្មេង​ម្នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ ដែល​ហេតុការណ៍​កើតឡើង​កាលពី​រសៀល​ម្សិលមិញ​តាមផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ ស្ថិតនៅ​ភូមិ​កា​ណាត​ធំ ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស​។​
​មន្ត្រីនគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ ផាន់ ស្រី​កា អាយុ​២៣​ឆ្នាំ ជិះ​ម៉ូតូ​កែច្នៃ​ម្នាក់ឯង អត់​ស្លាក​លេខ​។ មន្ត្រីនគរបាល​បាន​បញ្ជាក់ថា មូលហេតុ​នារី​រងគ្រោះ​ស្លាប់ គឺ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ បណ្តាល​ឲ្យ​ម៉ូតូ​សង្កត់ពីលើ​ស្លាប់​ភ្លាមៗ​តែម្តង​។ ក្រោយ​កើតហេតុ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕