តុលាការ​កោះហៅ​ទណ្ឌិត​សម រង្ស៊ី ចូលខ្លួន​បំភ្លឺ​លើ​សំណុំរឿង​ញុះញង់​កងទ័ព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​បានចេញ​ដីការ​កោះហៅ​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បំភ្លឺ​លើ​សំណុំរឿង​ញុះញង់​កងទ័ព​ឲ្យ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​។​
​សូម​រម្លឹកថា ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​កងទ័ព​បង្វែរ​កាណុង​មកលើ រាជរដ្ឋាភិបាល ហើយ​បង្គាប់​ឱ្យ​កងទ័ព​ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នៅលើ​ទំព័រ Facebook របស់លោក​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ​។​
​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ បានដាក់​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​៕