យោធិនសោធននិវត្តន៏និងគ្រួសារយោធិនពលី សារុបទាំងអស់ ៥៨ នាក់ ចំណុះអង្គភាពកងពលធំ អន្តរាគមន៏លេខ៣ និងតំបន់ប្រតិបត្តិការសឹកព្រះវិហារ បានមកបើកប្រាក់គោលរបបរបស់រាជរដ្ឋាភិបាល ផ្តាច់ចេញពីជួរកងទ័ពគ្រប់ចំនួនទៅតាមគោលរបបដែលបានកំណត់ ។
ការបើកប្រាក់គោលរបបនេះគឺត្រូវបានបើកតាមរយៈអនុគណៈកម្មាការបើកប្រាក់គោលនយោបាយ យោធិនពលី មរណៈ បង្កសា្លប់ បាត់ខ្លួន ពិការ និង សោធននិវត្តន៏ ដែលបានចុះបំពេញភារកិច្ចមកបើក ប្រាក់ជូនផ្ទាល់ដល់មូលដ្ឋាន ហើយការបើកប្រាក់ជូននេះប្រកបទៅដោយសុក្រឹត្យមានតម្លាភាព ត្រឹមត្រូវ និងមិនមានការបាត់បង់ឡើយ ។ ការបើកប្រាក់គោលរបបរបស់រាជរដ្ឋាភិបាល ផ្តាច់ចេញពីជួរកងទ័ពនេះ បានបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ពីសំណាក់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ ដឹក នាំក្រសួងការពារជាតិ ចំពោះគុណបំណាច់របស់យោធិន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការ បំពេញភារកិច្ចការពារជាតិ មាតុភូមិ ការពារទឹកដី ការពារប្រជាជន ឲ្យបានរស់មានសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍន៏គ្រប់ទីកន្លែងកន្លងមក ។ មិនតែប៉ុណ្ណោះក៏ដឹងគុណបំណាច់ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានលះបង់ ប្ដី សី កូនចៅ ជាទីស្រឡាញ់របស់ ខ្លួនឲ្យមកចូលបំរើក្នុងជួរកងទ័ព ហើយត្រូវបានបាត់ បង់ជីវិត របួស និងពិការ ដោយសារជាតិមាតុភូមិ។
ក្នុងឱកាសនោះឯ.ឧ ឧត្តមសេនីយ៏ឯក សំ ចាន់ធួន អគ្គនាយករងអគ្គនាយក ដ្ឋានយោធសេវា ក្រសួងការពារ ជាតិ ប្រធានអនុគណៈកម្មាការបើកប្រាក់គោលនយោបាយយោធិន យោធិនពលី មរណៈ បង្កសា្លប់ បាត់ខ្លួន ពិការ និង សោធននិវត្តន៏ ។បានថ្លែងថា៖ឯ.ឧសង្ឃឹមថាបងប្អូនគ្រួសារ ពលី បងប្អូន ពីការទាំង ៥៨ នាក់នៅពេលបានបើកប្រាក់គោលរបបបានហើយនឹងយកប្រាក់ទាំងនេះ ទៅប្រើប្រាស់ ឲ្យចំគោល ដៅរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងការពារជាតិចង់បាន គឺយកទៅប្រកបរបរ ចិញ្ចឹមជីវិត គ្រួសារ និងកូន ដើម្បីផ្គត់ផ្គង់ ជីវភាព និងបានជួយដល់កូនចៅឲ្យបានរៀនសូត្រ មានចំណេះដឹងសំរាប់បំរើ ជាតិទៅថ្ងៃ អនាគត ៕