អុជ​ធូប​រួច​ចាក់សោរ​ទ្វារផ្ទះ​ចោល ហុយផ្សែង​ខ្មួលខ្មាញ ផ្អើល​អស់អ្នក​ស្រុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2017 ក+ ក-

ភ្នំពេញ​៖ អុជ​ធូ​ក​ទុកចោល រួច​ចាក់សោរ​ចេញទៅ​ក្រៅ​បាត់ បង្កអោយមាន​ផ្សែង​ខ្មួល​ខ្មួញ​ពេញ​ក្នុងផ្ទះ​ធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​មានការ​ភិតភ័យ​ខ្លាច​មា​ន​អគ្គិភ័យ​ឆាបឆេះ នាំ​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយជួយ​អន្តគ​មន៍ ហេតុការណ៍​នេះ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះល្វែង​គ្មាន​លេខ ដែល​ស្ថិតនៅ​ខាងក្រោយ​សាលាបឋមសិក្សា​ជាស៊ីម សាមគ្គី ក្នុងភូមិ​២ សង​ង្កា​ត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​ខាងលើ​បាន​ចាក់សោ​រហើយ​បាន​ចាក​ចេញពីផ្ទះ​នោះ​ទៅ​ក្រៅ​បាត់ បាន​មួយសន្ទុះ​ស្រាប់​តែមាន​ផ្សែងហុយ​ចេញពីផ្ទះ​នោះ​ប្រលោះ​ឥដ្ឋ​ខ្លាំង​ទៅៗ ទើបបាន​នាំគ្នា​រាយការណ៍​ទៅ​អាជ្ញាធរ​អោយមក​ជួយ​អន្តរាយ​គម​ន៍ ។​
​ក្រោយពី​អាជ្ញាធរ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​រួម​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ខណ្ឌទួលគោក​មួយគ្រឿង​ផង បាន​វៃ​ផ្តាច់​សោរ​ផ្ទះ​នោះ ដោ​យស​សារ​ស្ថានភាព​មិនទាន់​ជា​ទ្រង់ទ្រាយ​ធំ​សមត្ថកិច្ច​បាន​ប្រើ​បំពង​ពន្លត់​អគ្គិភ័យ​បាញ់​អស់​មួយ​បំពង​រលត់​ជា​ស្ថាន​ពរ​៕ បក្សី​ចាំ​ក្រុង​