មន្ត្រី​យោធា​ម្នាក់​បើករថយន្ត​ធ្លាក់ទឹក​ប្រឡាយ​ស្លាប់ ព្រឹក​ឡើង​ទើប​ភ្ញាក់ផ្អើល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2017 ក+ ក-

​ភ្នំពេញៈ មន្ត្រី​យោធា​ម្នាក់​បើករថយន្ត​ម៉ាក​(​ហ្វ៊​រ​រ៉ូ​ន័​រ​)​ធ្លាក់ទឹក​ប្រឡាយ​តាមផ្លូវ​បណ្តាលអោយ​ឈ្លក់ទឹក​ស្លាប់​នៅក្នុង​រថយន្ត​។​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី ថ្ងៃ​សុក្រ​ទី​២២ ខែធ្នូ ឆ្នាំ​២០១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ឈ្មោះ ហេង ដា​រ៉ា ភេទ​ប្រុស​អា​ជាង​៥០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​នៅ​ង​៧០ មាន​ទីលំនៅ​ភូមិ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​(​ហ្វ៊​រ​រ៉ូ​ន័​រ​)​ពណ៍​ខ្មៅ​មាន​ស្លាក​លេខ​ភ្នំពេញ​២ C ៨០៩០ បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំនុចកើតហេតុ​ខាងលើ មិនដឹង​ជា​យ៉ាងម៉េច​ទេ​បាន​រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​បណ្តាល​អោយស្លាប់​នៅក្នុង​រថយន្ត​នោះ​តែម្តង​។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅវេលា​ម៉ោង​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​៩ គាត់​បានលឺ​សំឡេង​រថយន្ត​បើក​មកដល់​ចំនុច​ខាងលើ លឺសូរ​តែ​ផាំង គាត់​បាន​ចេញមក​មើល​តែ​មិនឃើញ​អ្វី​ទេ​ដោយសារតែ​នៅ​ម្តុំ​នោះ​មាន​សភាព​ងងឹត​ហើយ​គាត់​បាន​ចូលទៅ​ក្នុងផ្ទះ​សំរាក​វិញ លុះ​ពេលព្រឹក​ឡើង​ទើប​មានកា​ភ្ញាក់ផ្អើល​ថា​មាន​រថ​ន្ត​ធ្លាក់​ទឹកបាន​រាយការណ៍​អោយ​សមត្ថកិច្ច​អោយមក​ជួយ​មើល​ហើយ​បានធ្វើការ​ស្ទួ​ច​រថយន្ត​ខាងលើ​ឡើងគោក​ទើប​ឃើញ​មាន​មនុស្ស​ស្លាប់​នៅក្នុង​រថយន្ត​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យ​ទៅលើ​សាកសព​ខាងលើ​ពិតជា​ស្លាប់​ដោយ​ឈ្លក់ទឹក​ហើយ​បានប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕