ខ្មែរ​២​នាក់ត្រូវ​សមត្ថកិច្ច​ថៃចាប់ខ្លួន​រួម​និង​ឈើ​គ្រញូង​ជិត​២០០​ដុំ នៅ​ជិត​ព្រំដែន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2017 ក+ ក-

​បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​២​ត្រូវបាន​ស​កម្លាំង​សមត្ថ​កិ​ច្វ​ថៃ​ចាប់ខ្លួន​បន្ទាប់ពី​ពួន​សំងំ ជ្រៀក​ឈើ​ក្រញូង​កាលពី​រសៀល​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ចំការ​អំពៅ​មួយ កន្លែង ស្ថិតនៅ​ជាយ​ភូមិ​២ ត្រង់ចំណុច ណូន​ស្ងា​រ ស្ថិតក្នុង​ឃុំ​សៃ​ថង ស្រុក​ខ្លង​ហាត​ខេត្ត​ស្រះកែវ ប្រទេស ថៃ ។​
​ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ប្រាក់​យ៉ូន ហាម​ថង និង​ឈ្មោះ រិ​ទ្ធិ​ផុង សំរោង​ផល រីឯ​វត្ថុតាង​ឈើ​គ្រញូង​ដែល​ជ្រៀក​រួច ប្រមាណ​ជិត​២០០​ដុំ ត្រូវបាន កំលាំង ជំនាញ និង​តម្រួត​ថៃ ក្រសោប​បាន​នៅក្នុង​ចំការ​អំពៅ ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​ថៃ ជាប់​ព្រំដែន កម្ពុជា ខណៈដែល​ឈើ​ទាំងនេះ​ត្រៀម​បម្រុង​នាំ​ឆ្លងដែន​ចូលមក​កម្ពុជា ។​
​យោងតាម​របាយការណ៍​ពី​ប្រទេស​ថៃ បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​ដែល​ធ្វើឡើង​ដោយ កំលាំង​តម្រួត កំលាំង​រដ្ឋបាល​ព្រៃឈើ និង​ទាហាន​ឈុតខ្មៅ​លេខ​១៣ បាន​ប្រមូល​ផ្តុំគ្នា ធ្វើការ ឡោម ព័ទ្ធ​ចំការ​អំពៅ​ខាងលើនេះ បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន ស្តីពី​ការ​លបលួច​កែច្នៃ​ឈើ គ្រញូង ដើម្បី​ឆ្លងដែន​ចេញទៅ​ក្រៅប្រទេស ដែល​នៅ​ទីនោះ​មានមុខ​សញ្ញា​ចំនួន​៤ នាក់ ដែល​កំពុង ធ្វើ​សកម្មភាព​ជ្រៀក​ដុំ​ឈើ​គ្រញូង នេះ​។ ប៉ុន្តែ​ពេល​កំលាំង​បង្ហាញខ្លួន គឺ​ពួកគេ​ចំនួន​ពីរ​នាក់ បាន​រត់ គេចខ្លួនបាត់ ដោយឡែក​ពីរ​នាក់​ទៀត ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ ។​
នៅក្នុង​ប្រតិ​ប​ត្ត​ការ​នោះដែរ កំលាំង​បានធ្វើ​ការដកហូត​នូវ​វត្ថុតាង​មួយចំនួន​ដូចជា រណារយន្ត ចំនួន​៣​គ្រឿង ឈើ​គ្រញូង​ចំនួន​១៩០​ដុំ សម្ភារៈ​សម្រាប់​ជ្រៀក​មួយចំនួន ព្រមទាំង​ថ្នាំញៀន​ប្រភេទ យ៉ាម៉ា​ចំនួន​១២​គ្រាប់​/ ម៉ូតូ​ម៉ាក​យ៉ាម៉ាហា ចំនួន ១​គ្រឿង​ផងដែរ ។​បច្ចុប្បន្ន​វត្ថុតាង និង​ពលករ​២ នាក់ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ជំនាញ នាំយក​ទៅកាន់​ខេត្ត​ស្រះកែវ ដើម្បី​សាកសួរ​បន្ត បន្ទាប់ពី​ពួក គេ​បាន​សារភាពថា ឈើ​ទាំងនេះ​គឺ​ជ្រៀក​ជា​ដុំៗ ដើម្បី​នាំចេញ​ឆ្លងដែន​ចូលមក​កម្ពុជា​៕