បុណ្យ​សមុទ្រ​ថ្ងៃ​ដំបូង ស្រូប​បាន​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ៥​ម៉ឺន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2017 ក+ ក-

​ខេត្ត​កែប ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អះអាង​ថ្ងៃ​បើកឆាក​ដំបូង​នៃ​ពិធីបុណ្យ​សមុទ្រ ស្រូប​បាន​ភ្ញៀវ ទេសចរ​ចូលរួម​ប្រមាណ​ជា​៥​ម៉ឺន​នាក់​។​
​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជា​៥​ម៉ឺន​នាក់ បានមក​ទស្សនា​កំសាន្ត ព្រឹត្តិ ការណ៍ បុណ្យ​សមុទ្រ ក្នុង​ថ្ងៃទី​១ នៅ​ខេត្ត​កែប ៥​ម៉ឺន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុងឱកាស​ចុះ​ពិនិត្យ ការហាត់​សមរ​បស់ ក្រុម​សិល្បៈករ សិល្បៈការិនី ត្រៀម​សម្តែង​ក្នុង​ពិធី​បើក​សម្ភោ​ធ​ជា​ផ្លូវ​នា​រាត្រី​ថ្ងៃទី​២៣​ខែធ្នូ​នេះ​។ លោក​មាន​ប្រសា​ស ន៍ ថា ពិធីបុណ្យ​សមុទ្រ​បាន​ដំណើរ​ដោយ​រលូន ប្រជាពលរដ្ឋ​មកលេង​ម្នាក់​មាន​ទឹកមុខ សប្បាយ រីករាយ ព្រោះ​មាន​ទំនុកចិត្ត​ខ្ពស់​លើ​កម្លាំង​ការពារ​ដែល​បានដាក់​ពង្រាយ​នៅតាម​កន្លែង​កំសាន្ត ។​
​លោក អះអាងថា នៅ​ថ្ងៃ ទី​២​ដែលជា​ថ្ងៃ​ពិធី​បើក​អាច​និង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលមក លេង​កម្សាន្ត​មាន​ចំនួន​ច្រើនជាង​ថ្ងៃទី​១​ព្រោះ​មាន​សិល្បៈ​សម្តែង​ជូន​ទស្សនា ។​
​ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ​ថ្ងៃ​ដំបូង​នេះ ប្រជាពលរដ្ឋ​ដែល​អ​ញ្ជើ​មក​ទស្សនា បាន​សម្តែង​នូវ អារម្មណ៍​រំភើប បន្ទាប់ពី​ពួកគាត់​បានឃើញ​នូវ​ទិដ្ឋភាព​ដ៏​ស្រសស្អាត​នៃ​ការរៀបចំ របស់​រដ្ឋបាល ខេត្ត​កែប ដូចជា​ការតាំង​ភ្លើងពណ៌​លម្អ​តាម​ឆ្នេរ តាម​ដងផ្លូវ និង​សួនច្បារ ពិសេស​ការតាំង​ពិ​ពរណ៍ ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដ៏​សម្បូរបែប​។​
ដោយឡែក​លោក អុល សំបូរ ប្រធាន​មន្ទីរ ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា ពិធី បុណ្យ​សមុទ្រ​ជុំ​ទី​២​លើក​ទី​៦​នេះ ខេត្តកំពង់ស្ពឺ​បាន​នាំយក​ផលិតផល​ដែលមាន​សក្តានុពល របស់ ខេត្ត ក្នុងនោះ​មានដូចជា ផ្លែស្វាយ​កែវ​រមៀត​និង​ថ្នាំដុះធ្មេញ សាប៊ូកក់សក់ និង​សាប៊ូ​ដុះ​ខ្លួន ដែល ធ្វើ​ចេញពី​ផ្លែ​ត្នោត ។
​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ និង​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏ ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ច្រ​ម្ពុ​ជា នៅ​រាត្រី ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧ និង​មាន​ផ្ទាំងទស្សនីយភាព សិល្បៈករ​សិល្បៈការិនី នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង​ក្រុម​សិល្បៈករ​សិល្បៈការិនី អន្តរជាតិ ផងដែរ ៕