បុរស​ជនបរទេស​ម្នាក់ ​ធ្លាក់ពីលើ​អាគា​ខុន​ដូរ«​តារា​សុភមង្គល​»ជាន់​ទី​៣ ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2017 ក+ ក-

​ភ្នំពេញៈ ជន​បររទេស​ម្នាក់ បាន​លោត​ពីលើ​អគារ​ខុន​ដូរ​មួយកន្លែង បណ្តាលអោយ​ស្លាប់ ភ្លាមៗ​នៅ​កន្លែង​ដោយ​មិនដឹង​មូលហេតុ ។
​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ កើតឡើង​កាលី​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃអាទិត្យ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ខុន​ដូរ​ឈ្មោះ តារា​សុភមង្គល ស្ថិតនៅ​តាមផ្លូវ​១២៣ កែង​ផ្លូវ ៤៥៦​ភូមិ​៤​សង្កាត់​ទួល​ទំពូង​១ ខ​ណ្ខ​ចំកា​មន​រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ជនបរទេស​ដែល​បាន​លោត​ពីលើ​អគារ​ខុន​ដូរ​ស្លាប់​មានឈ្មោះ CROAS DALEMICHAEL RICHARD ភេទ​ប្រុស​។​
​យោងតាម​ពី​មន្ត្រី​សមត្ថកិច្ច​បានអោយដឹង​ថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​មា​មកា​ភ្ញាក់ ផ្អើល​មួយ​ដោយមាន​បុរស​ជា​ជនបរទេស​ម្នាក់​បាន​លោត​ពីលើ​អគារ​ខុន​ដូរ​ពី​ជាន់​ទី​៣ ធ្លា​ក់មក បោក ផ្ទប់​នឹង​ដី​បណ្តាលអោយ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​
​ក្នុង​ហេតុការណ៍​ខាងលើនេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​មូលហេតុ​ទេ ដោយ​អះអាងថា កំពុង​បន្តធ្វើ ការស្រាវជ្រាវ​បន្ថែមទៀត​៕