កសិករ​ក្នុងស្រុក​កំពង់ត្រាច នៅ​បន្ត​វិធី​ប្រមូល​ផល​ស្រូវ​តាមបែប​បូរាណ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2017 ក+ ក-

​កំពត ៖ ប្រជាកសិក​រ​នៅ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច នៅតែ​ប្រើ​ឧបករណ៍​ប្រមូល ផល​ស្រូវ​តាមបែប​បូរាណ តាំងពី​ដូនតា​រហូតមក​ទាល់​ស​ព្វ​ថ្ងៃ ប៉ុន្តែ គិត​មកដល់​ខែធ្នូ នេះ ពួកគាត់ បាន​ច្រូតកាត់ និង​រៀបចំ​ទុកដាក់​ផល​ស្រូវ​បាន​រួចរាល់​អស់ហើយ​។​
​បងប្រុស ទូច ភ្លូច អាយុ​51​ឆ្នាំ នៅ​ភូមិ​អូ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច បាន​ប្រាប់​អោយ ដឹងថា ទោះបី​ជាមាន​ម៉ា​សុ​ី​ន​ច្រូតស្រូវ​បែប​សម័យ​ទំនើប យ៉ាងណា​ក៍ដោយ ក៏ ប្រជាពលរដ្ឋ​នៅ ឃ៉ំ​កំពង់ត្រាច នៅតែ​ប្រើប្រាស់​ឧប្បករណ៍​ដែល​ចាស់ៗ​បែប បូរាណ គឺ​នៅតែ​ប្រើពាក្យ​ថា បោក​ស្រូវ ដាក់​ក្នុង​លុង​។ បងប្រុស ទូច ភ្លូច បាន​ប្រាប់​បន្តថា ប្រជាពលរដ្ឋ​នៅ​ឃ៉ំ​កំពង់ត្រាច គ្រប់​ផ្ទះ​នៅតែ ប្រើប្រាស់​បោក​ស្រូវ​ដាក់​លុង រហូត​តាំងពី​យូរយារ​ណាស់​មកហើយ​។
​បងប្រុស ទូច ភ្លូច និយាយថា ការ​ច្រូតស្រូវ​មិនបាច់​ចង់​ធ្វើ​កណ្ដាប់​ដូច​ស្រុកទេស គេ​ទេ​អ្នក ច្រូត​គ្រាន់តែ​ច្រូត​បាន​ហើយ​រាយ​ចោល​ក្នុង​ស្រែ​ហើយ​អ្នកប្រមូល​យកមក​បោក​ចេះតែ​ប្រមូល​បន្ត ហើយ​រំកិល​លុង​នោះ​តាម​កន្លែង​មាន​ស្រូវ​ដែល​ច្រូត​ហើយ​។​
​បងស្រី ប៊ុ​យ សា​មីន អាយុ​45​ឆ្នាំ នៅ​ភូមិ​អូ​ច្រនៀង បាន​ប្រាប់​អោយដឹងថា ប្រជាកសិក រនៅ ក្នុង​ឃ៉ំ​កំពង់ត្រាច នៅតែ​បន្ត​ប្រើ​យក​លុង​សម្រាប់​បោក​ស្រូវ​នេះ​តាំងពី​ដូនតា​មកម្ល៉េះ​។​បងស្រី ប៊ុ​យ សា​មីន និយាយប្រាប់​បន្ត​ថាបើ​ច្រូត​ម៉ាស៊ីន​ចំបើង គោ​មិន​ស៊ី​ទេ ព្រោះ​ធំក្លិន​ប្រេងម៉ាស៊ីន​។​
​លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តកំពត បាន​ប្រាប់​អោយ ដឹងថា ការប្រមូល​ផល​ស្រូវ​របស់​ប្រជាកសិក​នៅ​ខេត្តកំពត នៅ​ខែធ្នូ​នេះ បាន​ប្រមូល​ផល និង​រៀបចំ ទុកដាក់​រួចរាល់​អស់​ហើយ​៕