ព្យុះ Tembin ដែល​បង្ក​ឳ្យ​មនុស្ស​ស្លាប់​និង​របួស​ជិត​៣០០​នាក់​នៅ​ហ្វីលីពីន នឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2017 ក+ ក-

​ភ្នំពេញ ៖ ព្យុះ Tembin នឹងធ្វើ​ដំណើរ​ដល់​ឆ្នេរ​ប្រទេស​វៀតណាម នា​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ​នេះ រួច​បន្តដំណើរ​មកកាន់​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម​។ នេះ​បើតាម​កា​ឩ្យ​ដឹង​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​បន្ថែម​នៅ​ព្រឹក​ថ្ងៃទី​២៥ នេះ​។​
​ក្រសួង​ឧតុនិយម ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​អ្នកធ្វើដំណើរ​តាម​សមុទ្រ ឬ​អ្នកនេសាទ គួរ​ផ្អាក​សកម្មភាព​ចាប់ពី​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ​នេះ រហូតដល់​ស្ថានភាព​អាកាសធាតុ​បានល្អ​ប្រសើរ​វិញ​។​
​ព្យុះ Tembin នេះ នឹងមាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្ក​ឲ្យ​មាន​ខ្យល់​បក់បោក​ខ្លាំង លាយឡំ​ជាមួយ​ភ្លៀង​ខ្លាំង​នៅ​ផ្ទៃសមុទ្រ និង​តំបន់ឆ្នេរ​។ ព្យុះ​នេះ​ក៏​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ស្ទើរ​ទូទាំងប្រទេស​កម្ពុ​ជា​ផងដែរ​។​
​បើតាម​ក្រសួង​ធនធានទឹក បាន​បង្ហាញថា បន្ទាប់ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឥទ្ធិពល​របស់​ព្យុះ​ទី​២៧ ឈ្មោះ តឹ​ម ប៊ិន (TEMBIN) បាន​វិ​វត្ត​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុ​ង​កម្រិត​ទី​១​។ យោងតាម​ការណ៍​ព្យាករណ៍ បាន​បង្ហាញថា ព្យុះ​តឹ​ម​ប៊ិន នឹងធ្វើ​ដំណើរ​មកដល់​ឆ្នេរ​ប្រទេស​វៀត​មាននៅ​ល្ងាច​ថ្ងៃទី​២៥​ខែធ្នូ រួចមក​បន្តដំណើរ​ម​ក​កាន់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម​។ ព្យុះ​តឹ​ម​ប៊ិន នឹងមាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បង្កឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង លាយឡំ​ជាមួយនឹង​ភ្លៀង​ខ្លាំង​នៅលើ​ផ្ទៃសមុទ្រ និង​តំបន់ឆ្នេរ ព្រមទាំង​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស ៕