ការទន្ទ្រាន​យក​អតីត​ដី​ព្រលានយន្ត ហោះ​ វាលវង់ ក្នុង​ខេត្ត​កែប នៅតែ​កើតមាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2017 ក+ ក-

​ខេត្ត​កែប ៖ ដី​អ​តី​តៈ​ព្រលានយន្តហោះ​វាលវង់​នៅ​ខាងក្រោយ​សាលាស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​គេ​បោះបង្គោល និង​ព​ទ្ធ័​ខ្សែលួស យក​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​។​
​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​ខឹងសម្បារ និង​មន្ត្រី​សាលាស្រុក​ដំណាក់​ចង្អើ និង​ប្រធានការិយាល័យ​សូ​រិ​យោ​ដី​ស្រុក ដែល​ធ្វើអោយ​បាត់បង់​ដី​ព្រលានយន្តហោះ​វាស់វែង​ម្ដងណា​ក៏​ឃើញ​បាត់​ដែរ ធ្វើអោយ​ចំនួន​ដី​ក្នុង​ព្រលាន​ស្រពេចស្រពិល​។​
​គួរ​បញ្ជាក់ថា នៅ​ខែ​វិច្ចិកា និង​ខែធ្នូ នេះ ដី​នៅ​ទីនោះ​ត្រូវបាន​គេ​ទៅ​បោះបង្គោល​យក​បន្តទៀត​។​លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើ បាន​និយាយប្រាប់​អោយដឹងថា ដី​គេ​បោះបង្គោល​នៅ​ព្រ​លា​យន្តហោះ​នោះ​ជា​ដី​គេ​មាន​ប្លង់​ព្រោះ​ដី​គេ​អាស្រ័យ​ផល​ទៅហើយ​។​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​នៅ​បន្ទាយ​ជាប់​សាលាស្រុក​ដំណាក់​ចង្អើ​បាន​និយាយ​កា​លព​ព្រឹក​ថ្ងៃទី​25​ធ្នូ នេះ​ថា ថ្មីៗ​នេះ​មាន​គេ​ទៅ​បោះបង្គោល​យក​ដី​ព្រលានយន្តហោះ​បន្តទៀត​ដដែល​។ មន្ត្រី​អាវុធហត្ថ​រូបនោះ​និយាយថា ខាង​អាវុធហត្ថ​មិនដឹង​ធ្វើ​ម៉េច​ទេ​បើ​ខាង​ស្រុក​ហៅ​ទៅ​អន្តរាគមន៍​ចេះតែ​ទៅៗ តែបើ​ស្រុក​នៅ​ស្ងៀម​ទៅហើយ យើង​ធ្វើ​អី​ចេញ​។​មន្ត្រី​អាវុធហត្ថ​និយាយថា បើ​យក​ល្អ​កុំ​អោយមាន​គេ​និយាយ​អាក្រក់ គួរតែ​ដក​បង្គោល​បោះ​ថ្មី​នោះ​ចេញ​ទាំងអស់ ទើប​បញ្ចប់​រឿងអាស្រូវ កុំឱ្យ​ប៉ះពាល់​ដល់​អ្នកផ្សេង ព្រោះ​ដី​ព្រលាន​ដែល​គេ​បោះបង្គោល​នេះ​ឆ្នាំ​2017 គ្មាន​អ្នកណា​ដាំ​ដុះ​អី ឫ​បោះបង្គោល​អ្វី​ទេ ទើបតែ​ឥឡូវ ស្រាប់​តែមាន​គេ​ផ្អើល​នាំគ្នា​ទៅ​បោះ​យក​ដី​របស់​រដ្ឋ​ហើយ​បើ​ម្នាក់​បោះ​យក​ដី​បាន អ្នកផ្សេង​ទៀត​ក៍​គេ​ទៅ​បោះ​បាន​ដូច​តែ​គ្នា​៕