លោក យិន ប៊ុន​ណា ទទួល​អភ័យឯក សិទ្ធិ​ជា​តំណាងរាស្ត្រ​លោក អ៊ឹម សិទ្ធី ដែល​ទទួលមរណភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2017 ក+ ក-

​ភ្នំពេញ ៖ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ​នេះ បានប្រកាស​សុពលភាព ឯកឧត្តម​យិន ប៊ុន​ណា ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ជំនួស​ឯកឧត្តម​អ៊ឹម សិទ្ធី ដែល​ទទួល មរណភាព ព្រមទាំង​បាន​បោះឆ្នោត​ជូន​ឯកឧត្តម​លី ឆេង ជា​សមាជិក​គណៈ​កម្ម ការ​នីតិកម្ម និង​យុ​ត្តិ ធម៌​នៃ​រដ្ឋសភា​ផងដែរ​។​
​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា បាន​ថ្លែង​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិ កាល​ទី​៥​នេះ ថា យោងតាម​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃនេះ​រដ្ឋសភា​បានសម្រេច​ប្រកាស​សុពលភាព​ឯកឧត្តម​យិន ប៊ុន​ណា ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ជំនួស​ឯកឧត្តម​អ៊ឹម សិទ្ធី ដែល​ទទួលមរណភាព ដែល​ឯកឧត្តម​យិន ប៊ុន​ណា នឹងត្រូវ​ចូលធ្វើការ​សច្ចាប្រណិធាន នៅក្នុង​ព្រះ​បរ ម​រាជវាំង​នាពេលខាងមុខ ដើម្បី​កាន់ការ​ក្នុង​មុខតំណែង​ជា​អ្នកតំណាងរាស្ត្រ​។
​ដោយឡែក​នៅ​ព្រឹក​នេះដែរ អ្នកតំណាងរាស្ត្រ​ចូលរួម​ចំនួន​១១១​រូប បាន​បោះឆ្នោត​ជា​ឯក​ច្ឆ័​ន​ជូន ឯកឧត្តម​លី ឆេង អោយ​ក្លាយជា​សមាជិក​គ​ណៈ​កម្ម​ការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ដែល​ទាំង ឯកឧត្តម យិន ប៊ុន​ណា និង​ឯកឧត្តម​លី ឆេង មកពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​៕