ទុស្សេ​ចរន្តអគ្គិសនី​ប្រអប់​ភ្លើង​ជណ្តើរ យន្ត​ជាន់​ទី​១៦​នៅ​ ខុន​ដូរ Lumiere
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2017 ក+ ក-

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​ប្រអប់​ជណ្តើរ​ជាន់​ជាន់​ទី​១៦​បង្កអោយមាន​ការភ្ញាក់ផ្អើល​បុគ្គលិក​ពេញ​សណ្ឋាគារ ហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មកជួយ​អន្តគ​មន៍ ហេតុការណ៍​នេះ​បានកើត​នៅ​សណ្ឋាគារ ខុន​ដូរ Lumiere ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​២២៨​កែង​និង​ផ្លូវ​៥៥ ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​បុគ្គលិក​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​ជណ្តើរយន្ត​ប្រអប់​ខាងលើ មិនមាន​មនុស្ស​ជិះ​នៅក្នុង​ទេ ស្រាប់តែ​ភ្លាមនោះ​មាន​ផ្សែងហុយ​ចេញពី​ចេញពី​កាប៊ី​ប្រអប់​ភ្លើង​បញ្ជា​ជណ្តើរយន្ត​នោះ ហើយ​បុគ្គលិក​នៅក្នុង​ខុន​ដូរ​នោះបាន​ទៅ​បំពង​ពន្លត់​អគ្គិភ័យ​បាញ់ អស់​៣​បំពង​ទើប​រលត់​។ ប៉ុន្តែ​ក្រោយពី​ទទួលបាន​រាយការណ៍​នោះ​គឺមាន​អជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​ក៏មាន​រថយន្ត​បាញ់​ទឹកជា​ច្រើន​គ្រឿង​បាន​មកដល់​កន្លែងកើតហេតុ​ដែរ តែ​មិនា​បន​បាញ់​ទេ​។​

​ក្រោយពេល​ហេតុនេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ និង​បាន​ត្រួតពិនិត្យ​សព្វគ្រប់​ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​និង​សមត្ថកិច្ច​ត្រលប់​គោលដៅ​វិញ​៕