ប្លន់ប្រដាប់អាវុធកណ្តាល​ក្រុង​បាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2017 ក+ ក-

​បាត់ដំបង​: ​រក​ណី​ប្លន់​ប្រដាប់អាវុធ កណ្តាល​ក្រុង​បាត់ដំបង​
​នៅវេលា​ម៉ោង​ប្រមាណ ១៦:២៥ នាទី ថ្ងៃទី​២៧.១២.១៧ នៅ​ចំណុច​ផ្ទះ​ប្តូរប្រាក់​មួយកន្លែង ខាងត្បូង​ផ្សារណាត់ ស្ថិតក្នុង​ក្រុមទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង ខេត្តបាត់ដំបង មាន​ករណី ប្លន់ មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​សាវតា ភេទ​ប្រុស អាយុ​ប្រហែល ២៧ ឆ្នាំ មាន​ភិនភាគ​ពាក់អាវ​ខ្មៅ ខោ​ខៅ​ប៊ូ​យ​ពណ៌​ខៀវ ពាក់មួក​សុវត្ថិភាព​ខ្មៅ ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក Zoomer ពណ៌​ខ្មៅ​-​ក្រហម បានធ្វើ​សកម្មភាព​យក​កាំភ្លើង​ខ្លីម៉ាក K59 ភ្ជង់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ គង់ សុខ​ថា ភេទ​ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ចំណុចកើតហេតុ​ខាងលើ តែ​មិនបាន​សម្រេច ត្រូវបាន​ម្ចាស់ផ្ទះ​រើ​បម្រាស់​ទាន់ រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ដោយ​សុវត្ថិភាព ៕ សុផល​