ប៉ូលិស​ខេត្តបាត់ដំបង ចាប់​ជនសង្ស័យ ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នៅ​ខេត្ត​ត្បូងឃ្មុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2017 ក+ ក-

​បាត់ដំបង​៖ នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនិយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុត្តិធម៌ បាន​ដឹកនាំ​ជំនាញ អនុវត្ត តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​២១៣ របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ពីបទ​មនុស្សឃាត​គិតទុក​ជាមុន នៅ​ខេត្ត​ត្បូ​ឃ្មុំ ខណៈដែល​ជនសង្ស័យ​បាន​រត់គេចខ្លួន​ពី​សាលដីកា មក​សម្ងំ​លាក់ខ្លួន​ក្នុង​ខេត្តបាត់ដំបង​។​
​លោក​ឧត្ដមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បានអោយ មេគង្គ​ប៉ុស្តិ៍ ដឹងថា ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ម៉ោង​១២៖៣០ នាទី កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួ​លេខ​២១៣ របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ជនសង្ស័យ​ឈ្មោះ អ៊ី សារី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ទីលំនៅ​ក្រុមទី​៧ ភូមិរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ពីបទ​មនុស្សឃាត​គិតទុក​ជាមុន នៅ​ខេត្ត​ត្បូ​ឃ្មុំ​។ ជនសង្ស័យ​ឈ្មោះ អ៊ី សារី ភេទ​ប្រុស នៅ​ក្រុមទី​៣ ភូមិ​កំរៀង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង​រួច​បាន​នាំខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន រង់ចាំ​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ មក​ទទួល​យកទៅ​និង​បន្ត​និតិ​វិធី​នៅ​ខេត្ត​ត្បូងឃ្មុំ​៕​សុផល​