រើស​បាន​កាំភ្លើង​AK ១​ដើម ពេល​រុះរើ​ផ្ទះ​នៅ​មាត់​ប្រឡាយ​ស្ទឹងមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2017 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកស៊ីឈ្នួល​រើ​ផ្ទះ​អោយគេ​នៅតាម​មាត់​ប្រឡាយ​ស្ទឹងមានជ័យ​បាន​រើស​បាន​កាំភ្លើង​AK មួយ​ដើម​ហើយ​យកមក​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ​ស្ទឹងមានជ័យ​១​កាលពី​ថ្ងៃ​សុក្រ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​កន្លែង​ដែល​គាត់​រើស​បាន​នៅ​ភូមិ​មានជ័យ​សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​បាន​រើស​កាំភ្លើង​ខាងលើ​មានឈ្មោះ មឿង ហួត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មានមុខ​របរ​ជាង​ធ្វើ​ផ្ទះ ស្នាក់នៅ​ផ្ទះជួល​ភូមិ​១៤​សង្កាត់​បឹងកក់​១ ខ​ណ្ខ​ទួលគោក ។​មុនពេល​ដែល​គាត់​រើស​បាន​គឺ​នៅ​ម្តុំ​មាត់​ប្រឡាយ​ស្ទឹងមានជ័យ​ដោយមាន​គ្នា​គាត់​៥​នាក់ បាន​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅតាម​ប្រឡាយ​ដើម្បី​ស្តារ​ប្រឡាយ​ឡើងវិញ ហើយ​គាប់​ជួន​ពេល​រុះរើ​ផ្ទះ​អស់ ក៏​ឃើញ​មាន​នៅសល់​កន្លែង​មួយ​ដែលមាន​គំនរ​ឈើ​គាត់​បាន​រើ​ឡើង​ស្រាប់តែ​បានឃើញ​កាំភ្លើង​AK​នៅ​កប់​នៅ​ទីនោះ​រួច​ក៏បាន​ច្រក​ដាក់​កា​រ៉ុង​យកទៅ​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ​បឹង​សាឡាង តែដោយសារ​តែ​ខាង​នោះបាន​កាត់​អោយទៅ​ខា​ងខ​ណ្ខ​មានជ័យ ទើប​គាត់​បាន​យកមក​អោយ​ខាង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​វិញ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា កាំភ្លើង​នោះ​មិនមាន​បង់គ្រាប់​នោះទេ​ហើយ​បានធ្វើ​លិខិត​ទទួលយក​កាំភ្លើង​AK​មួយ​ដើម​នោះ​ពី​បុរស​ខាងលើ យកមក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១៕