ទុស្សេ​ចរ​ន្ទ​អគ្គិសនី​បណ្តាល​ឲ្យ​ម្ចាស់​ទីតាំង​លក់​ហ្គាស​រងរបួស​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2017 ក+ ក-

​ប៉ោយប៉ែត​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ រីឯ​ស្ត្រី​ម្នាក់ទៀត​រងរបួស​ស្រាល ដោយសារ​ត្រូវ អណ្តាតភ្លើង​ឆាបឆេះ​ក្នុងករណី​ទុស្សេ​ចរ​ន្ទ​អគ្គិសនី​ឆេះ​ទីតាំង​លក់​ហ្គាស មួយកន្លែង បង្កឱ្យមាន ការភ្ញាក់ផ្អើល និង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ​ភ្លាមៗ​ដែរ​។

​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៩​និង​៣៥​នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត នៅ​ភូមិ​បា​លិ​លេ​យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
​សមត្ថកិច្ច​ប្រាប់ថា​:​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ គ្រូច កែវ ភេទ​ប្រុស អាយុ​ជាង​48​ឆ្នាំ រង របួសធ្ងន់ ចំណែក​ប្រពន្ធ​ឈ្មោះ រ៉េត ចាន់​ដា​រ៉ា ហៅ​ណេ​ត អាយុ​46​ឆ្នាំ ។ អ្នក​ទាំង​2 រស់នៅ​កន្លែង កើតហេតុ​។​សមត្ថកិច្ច​បញ្ជាក់ថា ការឆាប់ឆេះ​ទី​តាំ​ខាង​លេ​ី​នេះ បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី បង្ករ​ជា​អណ្តាត​ភ្លេ​ី​ង​ឆាបឆេះ​ទីតាំង​កន្លែង​លក់​ហ្គាស បណ្តាល​ឩ្យ​ម្ចាស់ផ្ទះ​ប្ដី​ប្រពន្ធ​រងរបួស​ទាំង​2 នាក់​តែម្ដង​។​នៅក្នុង​ហេតុ​ការ​ណ៏​នេះដែរ​ត្រូវបាន​សមត្ថកិច្ច​ក្រុង និង​អាជ្ញាធរ​ជួយ​អន្តរាគ​ន៏​ហៅ រថយន្ត​ពន្លត់​អគ្គី​យ​ចំនួន​5​គ្រឿង ទាំង​របស់​អាជ្ញាធរ និង​របស់​ឯកជន​ដើ​ម្បី​មកជួយ​ពន្លត់​ទប់ ស្កាត់​មិ ន​ឩ្យ​ឆេះ​ឆ្លង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង ។​
​អគ្គីភ័យ​ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​ជួយ​អន្តរា​គម​ន៏​គ្រប់គ្រង​ស្ថាន​ការ បាន​នៅ​ម៉ោង​10 យប់ ក្នុង​ថ្ងៃ​ដដែល ហើយ​ការឆាប់ឆេះ​ទី​តាំ​ខាងលើនេះ សមត្ថកិច្ច​នៅ​មិនទាន់​បានកំណត់​ទំហំ​នៃ ការ​ខាត់​បង់​នៅឡើយ​ទេ​។ ចំពោះ​ជនរ​ង្រោះ​ដែលជា​ម្ចាស់​ទីតាំង ត្រូវបាន​សាច់​ញ្ញាត​ដឹកបញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រ​ទស​ថៃ​ទាំងយប់​។​
​ជុ​វិញ​ករណី​ខាងលើនេះ​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត មាន​ប្រសា​ស​ន៏​ថា លោក​និង​រៀបចំ​ឩ្យ​អ្នកលក់​ហ្គាស​នៅ​អោយ​ឆ្ងាយ​ពី​ទីប្រជុំ​ជួន ដើម្បី​ការពារ​រ​សុ​វត្តិភាព មិន​ឩ្យ​កើត ជា​លើក​ទិ​2 នៅ​បញ្ហា​ផ្ទុះ​ទី​តាំ​លក់​ហ្គាស​នៅ​កណ្ដាល​ទីក្រុង​ទៀតឡើយ​៕