ភ្ញៀវទេសចរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​កម្ពុជា​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​ ជាង​២​លាន​៥​សែន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​២​លាន​៥​សែន​នាក់ ដែល​បាន​ដើរលេង​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា ក្នុងឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨ នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​ប្រមាណ​១០​ភាគរយ ទៅ​១២​ភាគរយ និង​ភ្ញៀវទេសចរ​ជាតិ​កើន​ប្រមាណ ៣៥​ភាគរយ ទៅ​៤០​ភាគរយ​។ នេះ​បើតាម​ការ​ការបញ្ជាក់រ​បស់​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ឯ​.​ឧ​. ថោង ខុន នៅក្នុង​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃទី​២ ខែមករា​នេះ​។ ក្នុងចំណោមរ​ម្មណី​យ៌​ដ្ឋា​ន​សំខាន់ៗ រាជធានី​ភ្នំពេញ បានទទួល​ភ្ញៀវទេសច​រ ជាង​១​លាន​១​សែន​នាក់​! ខេត្តសៀមរាប ទទួលបាន​ប្រមាណ​៣៣​ម៉ឺន​នាក់​! ខេត្ត​ព្រះសីហនុ ទទួលបាន ជាង​២១​ម៉ឺន​៥​ពាន់​នាក់​! ខេត្ត​កែប ទទួលបាន​ជាង​១០​ម៉ឺន​នាក់​! ខេត្តកំពត មាន​ជាង​១២​ម៉ឺន​នាក់​! ខេត្តកោះកុង មាន​ជាង​១​ម៉ឹ​ន​៥​ពាន់​នាក់​! ខេត្តមណ្ឌលគិរី មាន​ប្រមាណ ១​ម៉ឺន​១​ពាន់​នាក់ និង​ខេត្តរតនគិរី ទទួលបាន​អ្នកទេសចរ​ជាង​៩៧០០​នាក់​។ គួរ​កត់សំគាលថា ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ន​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា នៅក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨​។ ទន្ទឹមនេះ ក្រសួង​ទេសចរ​ណ៌ និង​ប្រជាពលរដ្ឋ បានស្នើ​អោយ​រាជរដ្ឋាភិបាល​គួរ​បង្កើតជា​គណៈកម្មាធិកា​រ​មួយ សម្រាប់​ពិធីបុណ្យ​នេះ​នា​ឆ្នាំក្រោយ ដើម្បី​ការពារ​សុវត្ថិភាព និង​សម្រួល​ចរាចរ អោយបាន​ល្អប្រសើរ ដូច​ក្នុង​ពិធីបុណ្យ​អុំទូក​ដែរ ព្រោះ​បើ​មាន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ច្បាស់លាស់ នឹងមាន​ភាពងាយស្រួល ក្នុងការ​គ្រប់គ្រង​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​អាច​គ្រប់គ្រង​បែងចែក​តាម​ច្រក​នានា សម្រាប់​ថ្មើរជើង និង យានយន្ត​ជាដើម ដើម្បី​ជៀសវាង​ការកកស្ទះ​ចរាចរណ៍ ឬ​បង្កបញ្ហា​ផ្សេងៗ ដល់​ភ្ញៀវទេសចរ​៕