គាស់​ផ្ទះ​លួច​ទូរស័ព្ទ​បាន​ហើយ​តែ​គេច​មិន​រួច​ដោយសារ​កាមេរ៉ា​សុវត្ថិភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2018 ក+ ក-

​កំពង់ចាម ៖ មុខសញ្ញា ចាស់​ម្នាក់​ធ្លាប់ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ អស់​ជាច្រើនលើក ត្រូវអស់​លក្ខណ៍ ធ្លាក់​ក្នុង​កណ្តាប់ដៃ​ប៉ូលីស​ចាប់ខ្លួនបាន​។​

លោក ម៉ៅ ទ្បុ​ក នាយ​នគរបាល ប៉ុស្តិ វាល វង់ បានអោយដឹងថា ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨​វេលា​ម៉ោង​១៥ និង ១៨​នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វាលវង់ ក្រុង​កំពង់ចាម បានទទួល​បណ្ដឹង​ពី​ឈ្មោះ ប៉ុល វ៉ាន់​នី ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​ទី​៣ សង្កាត់​វាលវង់ ប្ដឹង​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​លួច​យក​ទូរស័ព្ទ​ម៉ាក សាំ​សុង នូ​ត អេ​ច ដេ​ហ្គេ​អឺ ពណ៌​ខ្មៅ តំលៃ​៩០០ ដុល្លា​អា​មេ​រិច និង​មួយគ្រឿង​ទៀត​ម៉ាក់ អាយ ហ្វូ​ន​ស៊ី​ក ផ្លើស ពណ៌ ផ្កាឈូក កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ នៅ​ចំនុច​ផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រង​កំពង់ចាម​។​

​ជនរងគ្រោះ បានអោយដឹងថា នៅពេល​កើតហេតុ​ខ្លួន​បាន យក​ទូរស័ព្ទ​ទាំងពីរ​គ្រឿង​មក​ទុក​លើ​កៅអី​ក្បែរ​ខ្លួន ហើយ​ដេក​លើ​ប៉ៅ​អ៊ី​ជិត​ទូរស័ព្ទ​នៅក្នុង​ផ្ទះ​។​

លុះ​ដឹងខ្លួន​ឡើង​ស្រាប់តែ​បាត់​ទូរស័ព្ទ ទាំងពី​គ្រឿង​នៅលើ​កៅអី​នោះ បន្ទាប់មក​ខ្លួន​ក៍បាន​ឆែក​កាំ​មេ​រ៉ា ក៍​ឃើញ​មនុស្ស ម្នាក់​ពាក់អាវ​ពណ៌​ខៀវ សំបុរ ស ខោ​ពណ៌​ខ្មៅ សក់ស្លូត​វែង​ខ្មៅ កំពស់​ប្រហែល​១៦០​សង់​ទី​ម៉ែត មុខ​រៀង​វែង​ពាក់​ស្បែកជើងផ្ទាត់ ស បាន​ចូលមក​លួច​យក​ទូរស័ព្ទ​ទាំ​ពីរ​គ្រឿង​នោះ​គេច​ចេញទៅ​បាត់ទៅ ។​

លោក ចាន់ ហោ​នាយរង កា​រិ​យា​ល​យ័​កណ្តាល​យុ​ត្តិ​ធ​ម៍​នៃ​ស្នងការ​នគរបាល ខេត្តកំពង់ចាម បានអោយដឹងថា ក្រោយពេល​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច បានធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញា​បាន រហូតដល់​ថ្ងៃទី​03 មករា ឆ្នាំ​2018 វេលា​ម៉ោង​6.30​នាទី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ឈ្មោះ ជន ពេជ្រ ភេទ ប្រុស អាយុ 18​ឆ្នាំ នៅ​ចំណុច​មុខ​ហាង ភី​ហ្សា ស្ថិតនៅ​ក្នុងភូមិ​ទី​10 សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​

លោក ចាន់ ហោ បាន​បញ្ជាក់ថា ជន ពេជ្រ ជា​មុខសញ្ញា​ចាស់ (​ចេញពី​ពន្ធនាគារ​) ធ្លាប់​លួច​គាស់​ផ្ទះ ប្រជាពលរដ្ឋ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ថ្មីៗ​នេះ​។​
បច្ចុប្បន្ន មុខសញ្ញា​នេះ បាន​បញ្ជូន មក​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ ៖ សុ ភ័​ណ្ឌ​