ស្វាយរៀង ៖ ដំណាំអំពៅស្ករប្រមាណ92ហិកតាស្ថិតនៅភូមិកំពោតទូក ភូមិតាអី ភូមិសង្គម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវភ្លើងឆេះ។
ហេតុការណ៍ភ្លើងឆេះចំការដំណាំអំពៅ នេះបានកើតឡើងកាលពីម៉ោង2រសៀលថ្ងៃទី1 ខែមករាឆ្នាំ2018 ឆេះ រហូតដល់ព្រឹកថ្ងៃទី2ទើបរលត់ទៅវិញ។បើតាមលោក កុយ សារ៉េន ប្រធានក្រុមអំពៅស្ករបានអោយដឹងថាករណីភ្លើងឆេះដំណាំអំពៅស្ករគឺបណ្តាលមកពីមានអ្នកលួចដុតជាច្រើនលើកច្រើនសារដែលធ្វើអោយក្រុមហ៊ុនខាតបង់រាប់រយហិតានៅក្នុងឆ្នាំ2017នេះជាក់ស្តែងកាលពេលថ្មីនេះមានករណីគេលូចដុតដំណាំអំពៅស្កររបស់ក្រុមហ៊ុន2គឺក្រុមហ៊ុន កុយសារ៉េនប្រមាណ62ហិតា និងក្រុមហ៊ុនទេព សាវ៉េត30ហិកតា។លោកកុយសារ៉េនបន្តថាករណីមានគេលួចដុតបំផ្លាញដំណាំអំពៅស្តរធ្វើអោយក្រុមហ៊ុនជួបបញ្ហាប្រឈមខាតបង់ច្រើន ហើយក្រុមហ៊ុនបានសំណូមពរដល់អាជ្ញាធរនិងសម្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយស្វែងរកមុខសញ្ញាជនល្មើសដែលតែងតែលួចដុតបំផ្លាញដំណាំអំពៅស្កររបស់ក្រុមហ៊ុន ជាច្រើនលើកច្រើនសារ។ ធ្វើអោយក្រុមហ៊ុនមួយចំនួនបានបញ្ឍប់ការវិនិយោគដំណាំអំពៅស្ករតាមបណ្តោយព្រំដែន។
លោក កុយ សារ៉េន ប្រធានក្រុមហ៊ុនក៏ដូចជាក្រុមហ៊ុនជាច្រើនសូមសំណូមពរអោយសម្ថកិច្ចមេត្តាជួយការពារទប់ស្កាត់ការលូចដុតបំផ្លាញដំណាំអំពៅស្កររបស់ក្រុមហ៊ុន៕