ថៅកែ​កាស៊ីណូ​ក្រោ​ន ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​១៤​នាក់ ឱ្យ​សងលុយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2018 ក+ ក-

​ខេត្ត​ប៉ៃលិន : រយៈពេល​ជិត​មួយ​សប្តាហ៍​ហើយ ដែល​ថៅកែ​កាស៊ីណូ​ក្រោ​ន បាន​ហៅ​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ស្រី​២​នាក់ ដោយ​ចេញថ្លៃ​សំបុត្រ​យន្តហោះ និង​ថ្លៃ​លិខិតឆ្លងដែន មក​ធ្វើការ​នៅ​កាស៊ីណូ​របស់ខ្លួន ប៉ុន្តែ​មិនមាន​ការងារ​អោយធ្វើ បណ្តាលអោយ​ជនជាតិ​ចិន​ទាំងនោះ ហៅ​រថយន្តឈ្នួល​ជិៈ​ត្រលប់​ទៅ​ស្រុកកំណើត​វិញ តែ​ត្រូវ​ថៅកែ​កាស៊ីណូ ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​ពួកគេ​ទៅវិញ​។

​ហេតុការណ៍​ចុះ​ឃាត់​ខ្លូន​ជន​ជាតិចិន​ទាំងនោះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ចំណុច​ស្រែ​ម្អម ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំណែក​កាស៊ីណូ ដែល​ជនជាតិ​ទាំងនេះ ធ្វើការ​ស្ថិតនៅ​ជាប់​ព្រំដែន​កម្ពុជា ថៃ ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​លោក​អនុសេនីយ៍ឯក គង់ ណន អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា​៖ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ ថៅកែ​កាស៊ីណូ​ក្រោ​ន​(Crown Casino) បាន​ជួល​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ក្នុងនោះ​ស្រី​២​នាក់ មកពី​ប្រទេស​ចិន ដោយ​ចេញថ្លៃ​លិខិតឆ្លងដែន និង​ថ្លៃ​សំបុត្រ​យន្តហោះ​ជូន​ពួកគេ ឱ្យមក​ធ្វើការ​នៅក្នុង​កាស៊ីណូ​របស់ខ្លួន ។ លោក​អធិការរង​ស្រុក បាន បន្តថា លុះ​ពួកគេ​មកដល់​កាស៊ីណូ​ជិត​មួយ​សប្តាហ៍ មិនមាន​ការងារ​ធ្វើ​អ្វី រហូត​បង្ខាំ​ចិត្ត​ខ្លី​លុយ​ក្រុមហ៊ុន​ក្នុង​ម្នាក់​100$ ដើម្បី​ចាយ​សិន លុះ​នៅតែ​មិនមាន​អ្វី​ធ្វើ​ទៀត​ពួគគេ​ក៍​សម្រេចចិត្ត​រួមគ្នា​ហៅ​រថយន្ត​ឈ្នួ​ស​ជិះ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​រហូតដល់​ចំណុច​ស្រែ​ម្អម ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ដើម្បី​ទៅ​ស្រុក​វិញ​។ លោក​អធិការរង បន្តថា ក្នុង​ឃាត់ខ្លួន​ជន​ជាតិចិន​ទាំងនេះ ដោយមាន​ការស្នើរ​សុំ ពី​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ សំណូមពរ​ឲ្យ​សម​ត្ត​កិច្ច ជួយ​នាំ​ជនជាតិ​ចិន​ទាំង​១៤​នាក់ ឲ្យ​ត្រឡប់​មកកាន់​កាស៊ីណូ​វិញ ដើម្បី ដោះស្រាយ​គ្នា​សិន ។

​លទ្ធផល​នៃ​ការដោះស្រាយ គឺ​ក្រុមហ៊ុន​កាស៊ីណូ បាន​ចេញថ្លៃ​ប៉ាស្ព័រ និង​សំបុត្រ​យន្តហោះ​ឲ្យ​ជនជាតិ​ចិន​ទាំង​១៤​នាក់ ចំណែក​លុយ ដែល​ជនជាតិ​ចិន​ខ្ចី​ពី​ក្រុមហ៊ុន​ក្នុង​ម្នាក់​100$ គឺ​បាន​ត្រូវ​ជនជាតិ​ទាំងនោះ​សង​មក​ក្រុមហ៊ុន​វិញ​ផងដែរ​៕ សុផល​