កំពត ៖ ដីបឹងមួយកន្លែងដែលជាប់នៅតាមបណ្ដោយផ្លូវជាតិលេខ33ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ត្រូវបានគេដឹកដីចាក់លុបកាលពីព្រឹកថ្ងៃទី4ខែមករាឆ្នាំ 2018 យ៉ាងរលូត។
លោក អូន ខន កាលពីនៅតំណែងជាអភិបាលរងស្រុកកំពង់ត្រាចបាននិយាយកាលពីខែវិច្ឆិកា 2017 ថា ដីបឹងឈូកនោះ ជាដីរបស់រដ្ឋហើយទុកធ្វើបន្ទាយកងរាជអាវុធហត្ថស្រុកកំពង់ត្រាច ព្រោះមន្ត្រីកងរាជអាវុធហត្ថអត់មានកន្លែងនៅទេ។លោក លាង ឈីវ មេបញ្ជាកងរាជអាវុធហត្ថស្រុកកំពង់ត្រាច ក៍ធ្លាប់បាននិយាយរឿងបន្ទាយប៉េអឹមដែហើយខាងស្រុកក៍បានហៅទៅនិយាយដែរសុំចែកដីបន្ទាយប៉េអឹមដែរ តែលោកមិនព្រមហើយក៍ស្ងៀមស្ងាត់ស្រាប់តែនៅព្រឹកថ្ងៃទី3ទី4 ខែមករា នេះ មានម្ចាស់ដីគេនៅក្រុងកំពត មានច្បាប់មកចាក់ដីលុបបឹងដែលគេប្រកូកប្រាសថា ទុកធ្វើបន្ទាយប៉េអឹម នោះទៅវិញ។ មជ្ឈដ្ខានជាច្រើន គេបានធ្វើការរិះគន់ថា អាជ្ញាធរស្រុកកាលពីចុងឆឆ្នាំ2017 សុទ្ធតែប្រកាសថា រដ្ឋជាដីរដ្ឋតែដល់2ខែក្រោយមក ថាដីគេមានប្លង់កម្មសិទ្ធិស្របច្បាប់។
គេបានដឹងថា កន្លងមកមន្ត្រីសាលាស្រុកមានការខ្វែងគំនិត្យគ្នាដោយសារតែរឿងដីបឹងជាប់ផ្លូវថ្នល់ជាតិត្រូវប៉ាន់ដូចសាច់ជ្រូក3ជាន់ ម្នាក់ខំរត់ការ ម្នាក់រារាំងបំភៃ ថាជាដីរដ្ឋ៕
ឆ្នាំមុនប្រកាសទុកដីបឹងមួយកន្លែងធ្វើបន្ទាយប៉េអឹម ឥឡូវចាក់ដីលុបធ្វើកម្មសិទ្ធិ