ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នៅលើ​ផ្លូវជាតិ​លេខ​៦​ស្លាប់​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2018 ក+ ក-

​កំពង់ធំ : ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធ​ន់​
រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​យី​ឌុប បាន​ព្រលះ​ជាមួយ​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស បណ្តាល​គ្រូពេទ្យ​ប្រុស​ស្រី​២​នាក់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៧​ព្រឹក នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​តាម​ការលើកឡើង​ពី​លោក​អធិការរង​ផ្នែ​ចរាចរណ៍​ស្រុក​សន្ទុក លោក ស៊ីវ វណ្ណា បាន​ថ្លែងប្រាប់​សារព័ត៌​មេគង្គ​ប៉ុស្ដិ៍ ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ ទី​១ ឈ្មោះ អៀង ភ័​ណ្ឌ ភេទ​ប្រុស មុខរបរ​ជា​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​កាល់ម៉ែត​។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​លោក ស៊ីវ វណ្ណា បាន​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​សរ ស្លាក​លេខ​ភ្នំពេញ​2AF-3504 ធ្វើដំណើរ​ពី​ជើង ទៅ​ត្បូង ជិះ​បញ្ច្រាស់ទិស​គ្នា​ជាមួយ​រថយន្ត ហ៊ីយ៉ាន់ដាយ​ប្រភេទ​យី​ឌុប​៤​ភ្លៅ លុះ​មកដល់​កន្លែងកើតហេតុ​ខាង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ទំនង​ងោក​មួយភាំង​ក៏​រេ​ចង្កូត ចូល​យី​ឌុប​ចំ​ពីមុខ​បុក​គ្នា​ពេញ​ទំ​ហ៊ឹង បណ្តាល​ឲ្យ​អ្នកជិះរថយន្ត ហាយ​ឡែ​ន​ឌ័​រ​ស្លាប់​ទាំងពីរ​នាក់​តែម្តង​។​

​បច្ចុប្បន្ន​៖​សព​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​យកមក​តម្កល់ទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្រុក​សន្ទុក រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​សុផល​