កម្មករ​ស៊ីឈ្នួល​វាយ​ថ្ម​ម្នាក់ ខ្យល់គ​ស្លាប់​ក្នុង​ការដ្ឋាន​នៅឃុំ​ជាលា ស្រុក​បាធាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2018 ក+ ក-

​កំពង់ចាម ៖ កម្មករ​វាយ​ថ្ម​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​៥​ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១ ៖ ៣០ នាទី ។​
លោក សំ ណា​ល់ អធិការ នគរបាល​ស្រុក បាធាយ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សួង គង់ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​ទៅធ្វើ​កម្មករ​វាយ​ថ្ម​នៅ​ចំណុច​ភ្នំ​ធំ​ភូមិ​ភ្នំ​ធំ ឃុំ​ជាលា ស្រុក​បាធាយ​ខេត្ត​ក់់​ំ​ពង់​ចាម ។ ហ នៅពេល​កំពុង​វាយ​ថ្ម ក៍បាន​ខ្យល់គ​ស្លាប់​នៅនឹងកន្លែង​វាយ​ថ្ម នៅវេលា​ម៉ោង ១១ និង​៣០​នាទី ថ្ងៃ​១​ខែ មករា ឆ្នាំ​២០១៨ ។​
ប្រភពពី​កម្មករ នៅ​កន្លែងកើតហេតុ បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​ឈ្មោះ សួង គង់ បានមក​វាយ​ថ្ម​នៅ​កន្លែងកើតហេតុ​ដូច​ធម្មតា ។​
រហូត​ដល់ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ដាក់​គូទ​អង្គុយ​ស្រាប់តែ​ដួល​ទៅលើ​ដី​ភ្លាម ពេលនោះ​កម្មករ​នៅ​កន្លែង​ជិត​គាត់ បាន​ជួយសង្គ្រោះ​គាត់​ដែរ​តែ​សង្គ្រោះ​មិនទាន់​ក៏​ស្លាប់ទៅ​។​
លោក​អធិការ​បាន​បន្តថា ក្រោយ​ទទួលបាន​ព័ត៌មាន​កំលាំង​ជំនាញ និង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​សាកសព​ឃើញថា នៅលើ​ផ្នែក​ក្បាល ដងខ្លួន អវៈយវៈ​គឺ​ពុំមាន​បាក់ ឬ​ស្លាក​ស្លាម​អ្វី​ទេ​។ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គ ។​
បន្ទាប់មក សមត្ថកិច្ច បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕