លោ​កស ខេង ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​អូស្ត្រាលី​ចាប់ពី​ថ្ងៃនេះ​ដល់២៧​មីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2015 ក+ ក-

​ភ្នំពេញ​៖ តប​តាម​ការអញ្ជើញ របស់​រដ្ឋាភិបាល​ប្រទេស​អូ​ស្រា្ត​លី លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​អូស្ត្រាលី ចាប់ពី​ថ្ងៃទី​២៤​នេះ រហូតដល់​ថ្ងៃទី​២៧ ខែមីនា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥​។​

​នៅក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រួមជាមួយ​លោក ភី​ថើ ឌុ​ច​សុន រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ យល់​គ្នា រវាង​រដ្ឋាភិបាល​ទាំងពីរ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តោប្រវេសន៍ នៅ​មន្នីរ​រដ្ឋសភា​ពនៃ​ទីក្រុង​កង់​ប៊ែ​រាំ​។​

ក្នុងកំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ លោ​កស ខេង នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី​រួមមាន លោកស្រី Julie Bishop រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី លោក ភី​ថើ ឌុ​ច​សុន រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី ព្រមទាំង​ចុះសួរសុខទុក្ខ និង​សំណេះ សំ​ណា​ល​ជាមួយ​សហគមន៍​ខ្មែរ នៅ​ទីក្រុង​ស៊ីដនី​ផងដែរ​៕