រថយន្ត​ស៊ី​រ៉ែ​ន ​អង្គរក្ស​សម្តេច​តេ​ជោ បើក​លឿន​វ៉ា​ជែងក្រឡាប់​របួស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2018 ក+ ក-

​កំពង់​ស្ពឺះ​មនុស្ស​៤​នាក់​បាន​រងរបួស​ដែល​ស្គាល់​ថា​ជា​អង្គរក្ស​សម្តេច​ហ៊ុនសែន ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​ខ​ណះ​ដែល​បើករថយន្ត​ស៊ី​រ៉ែ​ន​លឿន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ក្រឡាប់​នៅលើ​ផ្លូវជាតិ​លេខ​៤១ កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧ ទៅ​លេខ​១៨​ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​នគរបាល​ស្រុក​គងពិសី​បាន​និយាយ​អោយដឹងថា​រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ា​កវី​ហ្គោ​ស៊ី​រ៉ែ​ន​(​អង្គភាព​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុនសែន​) បើកបរ​ដោយ​ឈ្មោះ ផាន់ មករា អាយុ ៣០​ឆ្នាំ (​របួសធ្ងន់​) និង​រួម​ដំណើរ​មនុស្ស​៣​នាក់​ទៀត​។​នគរបាល​បន្តថា​នៅមុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​បើកបរ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៤១​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​ខាងលើ​បាន​វ៉ា​ជែង​រថយន្ត​មួយទៀត​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង​។​ក្រោយ​កើតហេតុ​អ្នក​រង របួស ៤​នាក់ ប្រុស ១.​ឈ្មោះ ផូ សុ​ស៊ីន អាយុ ២៨​ឆ្នាំ ធ្ងន់​
២. ឈ្មោះ ផាន់ មករា អាយុ ៣០​ឆ្នាំ ធ្ងន់ អ្នកបើកបរ​
៣. ឈ្មោះ ឆែម ឆៃ​យ៉ា ២៨​ឆ្នាំ ស្រាល​
៤. មិនទាន់​ស្គាល់ឈ្មោះ​(​ស្រាល​) កំពុង​ស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​ក្រោយ​កើតហេតុ​នគរបាល​ហៅ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ ចំណែក​រថយន្ត​ដឹកយក​ទៅធ្វើ​ការជួសជុល​៕